ភ្នំពេញ  ៖ បុរសជនជាតិកូរ៉េ ដែលមាន តួនាទីជាអ្នកគ្រប់គ្រងនៅរោងចក្រយីហោ វត្ដអូរ ក្នុងស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ កាលពី វេលាម៉ោង៩និង៥៥នាទី ព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៤ បានបើករថយន្ដបុកចូល ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ បណ្ដាលឱ្យក្មេងស្រីម្នាក់ អាយុ៩ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ បុរសជនជាតិកូរ៉េ ផាក ស៊ីចុក បើករថយន្ដ លុច្សស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-2733 ទើបត្រឡប់មកពីធ្វើ ការទៅផ្ទះ ស្រាប់តែ ដល់ចំណុចកើតហេតុ ក៏ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋ ពេញមួយទំហឹង បណ្ដាលឱ្យក្មេងស្រីឈ្មោះ រី នី អាយុ៩ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ អ្នកបើករថយន្ដបង្ក ត្រូវបានឃាត់ខ្លួន យកទៅសួរនាំ និងចាត់ការបន្ដតាមផ្លូវច្បាប់ ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]