រាជធានីភ្នំពេញ ៖ រថយន្ត​មែរ​សឺ​ដេស ពណ៌​ខ្មៅ​មួយ​គ្រឿង​ បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កាមរី​គូទ​ហើម ពណ៌​ស្ករ​មួយ​គ្រឿង​ ដែល​​បើក​បរ​ដោយ​ជន​ជាតិ​កូរ៉េ ខណៈ​ពេល​រថយន្ត​ឈប់​បន្ត​កន្ទុយ​គ្នា​នៅ​​ភ្លើង​ស្តុបក្បែរ​សណ្ឋាគារ​អាំង​ ទែរ​កុង​ទី​ណង់​តាល់ បណ្តាល​ឱ្យ​បុរស​វ័យ​ចំណាស់​ជន​ជាតិ​កូរ៉េ​ម្នាក់​​ជិះ​ក្នុង​រថយន្ត​រង​​ របួស​ថ្លោះ​ចង្កេះ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង២​រសៀល​ថ្ងៃទី​១៤ ឧសភា នៅ​លើ​មហា​វិថី​ម៉ៅ​សេ​ទុង កែង​ផ្លូវ​លេខ​២០៥ ក្នុង​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំ​ការ​មន ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា រថយន្ត​កាមរី​គូទ​ហើម ពណ៌​ស្ករ ​ជិះ​គ្នា​៤​នាក់ ជា​ជន​ជាតិ​កូរ៉េ បើក​តាម​មហា​វិថី​ម៉ៅ​សេ​ទុង ពី​ជើង​ទៅ​ត្បូង​ក្នុង​ទិស​ដៅ​ស្រប​គ្នា​​នឹង​រថយន្ត​មែរ​សឺ​ដេស ពណ៌​ខ្មៅ ខណៈ​មក​ដល់​ភ្លើង​ស្តុប​មេ​ឃ​ងងឹត​រកកល់​ធ្លាក់​ភ្លៀង​ ទើ​ប​ធ្វើ​ឱ្យ​អ្នក​ដំណើរ​តាម​​ដង​ផ្លូវ​​ប្រញាប់​ប្រញាល់​គ្រប់​គ្នា​។​ ចំណែក​រថយន្ត​កាមរី​បាន​បើក​ទៅ​ឈប់​បន្ត​ពី​ក្រោយ​រថយន្ត​ពី​រ​គ្រឿង​ទៀត​ ដែល​ឈប់​នៅ​ពី​ខាង​មុខ​ដោយ​ជាន់​ហ្វ្រាំង​ឈប់​រង់​ចាំ​ភ្លើង​ស្តុប​ធ្វើ​ឱ្យ ​រថយន្ត​មែរ​សឺ​ដេស ដែល​បើក​​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កាមរី​ បណ្តាល​ឱ្យ​បុរស​ម្នាក់​វ័យ​ចំណាស់​ជាង​គេ​ជិះ​ក្នុង​រថយន្ត​ជា​ជន​ជាតិ​ កូរ៉េ​ថ្លោះ​ចង្កេះ ។ ចំណែក​រថយន្ត​មែរ​សឺ​ដេស​ស្រុញ​ខាង​មុខ​ រីឯ​​រថយន្ត​កាមរី​ក្រពឹត​កាង​ក្រោយ​ និង​រលាត់​ថ្នាំ ។

ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ ហើយ​ភាគី​ទាំង​ពីរ​រង់​ចាំ​អ្នក​បក​ប្រែ​មក​ដល់​ទើប​និយាយ​ចរ​ចា​គ្នា​ដោយ​ មិន​ប្តឹង​ផ្តល់​សមត្ថ​កិច្ច​ទេ ហើយ​ម្ចាស់​រថយន្ត​កាម​រីបាន​ឱ្យ​ម្ចាស់​រថយន្ត​មែ​រ​សឺ​ដេស​​យក​រថយន្ត​​ របស់​ខ្លួន​ទៅ​ជួស​ជុលឡើង​វិញ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]