ស្ដ្រីម្នាក់ បានបង្កើតមុខរបរថ្មីមួយ ដោយនាងបានដាក់លក់ការ៉េម ដ៏ឆ្ងុយឆ្ងាញ់ពិសារ ដែលពុំធ្លាប់មានលក់ក្នុងទីផ្សារពីមុនមក គឺការ៉េមមានជាតិអាល់កុល។

Slana Thomson អាយុ ៣១ឆ្នាំ ជនជាតិកាណាដា បានគិតថាខ្លួនគឺជាស្ដ្រីវ័យឆ្លាតម្នាក់ មានគំនិតច្នៃប្រឌិតក្នុងការលក់ការ៉េម។ តែផ្ទុយទៅវិញ អាជ្ញាធរមិនបានគិតថា នេះគឺជាយោបល់ល្អនោះទេ ដែលលក់ការ៉េមមានជាតិអាល់កុលនោះ ហេតុដូចនេះហើយ នាងក៏ត្រូវបានចាប់ខ្លួន។

អ្នកស្រីThomson ត្រូវជាប់ចោទ ១៤ករណី ក្នុងនោះរួមមានការលក់ និងផលិតគ្រឿងស្រវឹង ដោយគ្មានច្បាប់ត្រឹមត្រូវ។ Thomson បានធ្វើការលក់ដូរគ្រឿងស្រវឹង ដោយសិទ្ធអនុញ្ញាតិពីអាជ្ញាធរ ហើយនាងក៏បានដាក់លក់ វានៅលើគេហទំព័រអន់ឡាញ Vancouver Entrepreneur Mentors ផងដែរ។

Thomson បានប្រាប់ថា គាត់ចង់ឲ្យទីផ្សាររបស់គាត់មានដំណើរការសិន ទើបស្នើរសុំសិទ្ធលក់ដូរតាមក្រោយ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះគំនិតរបស់អ្នកស្រី Thomson?

(រូបភាពតំណាង)
ប្រភព៖ បរទេស

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]