តាកែវ៖ គ្រោះថ្នាក់ចរាចរ ដ៏គួឲ្យរន្ធត់ មួយដែលបង្កឡើង ដោយរថយន្តម៉ាកហ៊ីណូ ដឹកស្ករមួយគ្រឿង បានបុកម៉ូតូ និងកង់ ហើយបានរេចង្កូត ទៅបុករថយន្តតាក់ស៊ី មួយគ្រឿងទាំងកម្រោល បណ្ដាឲ្យមនុស្ស ម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដែលបង្កឲ្យមនុស្សស្លាប់ និងរបួសនេះ បានកើតឡើងនៅម៉ោង១៧ និង៣០នាទី រសៀលថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០១៤ នៅចំណុចភូមិព្រៃញ៉ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

លោកអនុសេនីយ៍ឯក មី វណ្ណា អធិការរងនគបាល ស្រុកទ្រាំងទទួលបន្ទុកចរាចរ បានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកហ៊ីណូ ពាក់ស្លាកលេខតាកែវ3A-0332 បើកបរដោយុវជនម្នាក់ឈ្មោះ ជី សាន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ  ចំណែកព្រូរថយន្ត ម្នាក់គេមិនទាន់ស្គាល់ឈ្មោះនោះទេ ដោយឡែករថយន្តតាក់ស៊ី ម៉ាកកាមរី សេរីឆ្នាំ៩៥ ពាក់ស្លាកលេខ ព្រះសីហនុ 2A-0014 មានអ្នកជិះចំនួន៦នាក់ ដែលអ្នកជិះទាំង៦នាក់នោះ មានស្រុកកំណើតនៅស្រុកគិរីវង្ស។

លោកអធិការ រងទទួលបន្ទុកចរាចរ បានបន្តថា មុនពេលកើតហេតុគេឃើញ រថយន្តហ៊ីណូ បានបើកពី ជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានប៉ះ និងម៉ូតូមួយគ្រឿង បណ្ដាលឲ្យ អ្នកជិះម៉ូតូរងរបួស រលាត់ដៃជើង ហើយរថយន្តបន្តទៅមុខទៀត ក៏បានបុកនិងកង់ សិស្សសាលា មួយគ្រឿងទៀតបណ្ដាលឲ្យរងក្មេងសិស្ស ស្រីរងរបួសស្រាល ពេលនោះរថយន្ត ក៏វេចង្កូតរេពេញផ្លូវ គាប់ជូនរថយន្តតាក់ស៊ីបើកពីត្បូងទៅជើង លុះឃើញរថយន្តហ៊ីណូរេចង្កូតក៏បានឈប់រថយន្ត ប៉ុន្តែ រថយន្តហ៊ីណូបានរេចង្កូតមកបុក ពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរថយន្តតាក់ស៊ី ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ហើយអ្នកជិះជាមួយ៥នាក់ទៀត បានរងរបួសក្នុងនោះមានស្រីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យភ្នំពេញ។

លោកអធិការរងបានបន្តថា ក្រោយកើតហេតុអ្នកបើករថយន្តបង្កម៉ាកហ៊ីណូ ទាំងពីរនាក់បានរត់គេចខ្លូនបាត់ ដោយឡែកសពរបស់អ្នករត់តាក់ស៊ីឈ្មោះ តាគ្រី ត្រូវបានទាក់ទង គ្រូសារសពមក យកសពទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែករថយន្តទាំងពីរគ្រឿងនិងស្ទួចយកមកកាន់ អធិការនគបាល ស្រុកទ្រាំង ដើម្បីរងចាំម្ចាស់ រថយន្តចូលខ្លួនមកដោះស្រាយ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]