យោងទៅតាមសារពត៌មានមួយ នៃប្រទេសបារាំង បានអោយដឹងថា គ្រោងឆ្អឹង មនុស្ស ត្រូវបានរកឃើញ ដេកស្លាប់ នៅលើគ្រែ ក្នុងបន្ទប់។

ហេតុការណ៍នេះ បានកើតឡើង នៅផ្ទះដែលគេបោះបង់ចោលមួយកន្លែង ភាគខាងជើង នៃទីក្រុង Lille ប្រទេសបារាំង ហើយប៉ូលីស បានសន្និដ្ឋានថា  គ្រោងឆ្អឹងនេះ អាចជាបុរសចំណាស់ម្នាក់ ដែលរស់នៅម្នាក់ឯង ដោយគ្មានបងប្អូន សាច់ញាតិ ហើយបានដេកស្លាប់ នៅលើគ្រែ ក្នុងផ្ទះមួយនេះតែម្ដង។

អ្វីដែលកាន់តែ ងឿងឆ្ងល់នោះគឺ ប៉ូលីស បាននិយាយថា ពួកគេបានព្យាយាម ស្វែងរកនូវ អត្តសញ្ញាណនៃគ្រោងឆ្អឹងនេះ ព្រោះបើតាម ការពិនិត្យបានបញ្ជាក់ ថា ឆ្អឹងមនុស្សនេះ មានរយៈកាល ជាង ១៥ឆ្នាំទៅហើយ ដោយគ្មានអ្នកណាចាប់អារម្មណ៍ និង ដឹងទាល់តែសោះ។



ប្រភព៖ បរទេស

ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]