ភ្នំពេញ ៖ លោក ខន គឿន អាយុ៣៧ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈកំពុងធ្វើដំណើរ មកពីលក់បន្លែ នៅផ្សារនាគមាស ស្រាប់តែមកដល់កន្លែងកើតហេតុ នៅលើកំណាត់ផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន ស្រាប់តែដើមអង្កាញ់ មួយយ៉ាងធំ បានបាក់រលំ សង្កត់បណ្តាលឲ្យម៉ូតូរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ។

គ្រោះថ្នាក់ចរាចរណ៍ បង្កដោយឥទ្ធិពល លាយខ្យល់ បណ្តាលឲ្យបាក់ដើមអង្កាញ់សង្កត់ លើរ៉ឺម៉កម៉ូតូ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ នេះ ។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ខាងលើ មិនបណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់នោះទេ ដោយសារតែ លោកបានហក់ចេញពីម៉ូតូ ទាន់ពេលវេលា ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះជួយអន្តរាគមន៍ តាមរយៈអារ និងកាត់ដើមអង្កាញ់នេះ ចេញពីផ្លូវ កុំឲ្យមានការកកស្ទះចរាចរណ៍៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ខន គឿន ម្ចាស់រ៉ឺម៉ក

ដោយ ៖ ប៉ិច ន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]