ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ បើកបរក្នុងភាពស្រវឹង បណ្តាលឲ្យស្លាប់ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត។

តាមប្រភពពត៌មានបានឲ្យដឹងថា បុរសFlorida ដែលមានឈ្មោះថា David Russell Courson អាយុ ៣៨ឆ្នាំ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរូបគាត់បាន អនុញ្ញាតឲ្យ ក្មេងស្រី១៣ឆ្នាំម្នាក់ ដែលជាកូនស្រីមិត្ដភិក្ដ ប្រើប្រាស់រថយន្តរបស់ គាត់ក្នុងស្ថានភាពស្រវឹង ដែលរូបគាត់ក៏នៅក្នុងនោះផងដែរ។

រឿងដែលនឹកស្មានមិនដល់ មួយបានកើតឡើង គឺក្មេងស្រីម្នាក់ ដែលមានអាយុត្រឹមតែ១៣ឆ្នាំ ប៉ុណ្ណោះត្រូវបាន បុរសនេះអនុញ្ញាតឲ្យបើកបរ ដោយបើករថយន្តទៅដាក់នៅមុខផ្ទះ ប៉ុន្តែដោយសារតែស្ថិតនៅក្នុង ស្ថានភាពស្រវឹង នាងបែរជាដាក់លេខថយក្រោយ បណ្តាយឲ្យបុកក្មេងស្រីអាយុ៦ឆ្នាំ ឈ្មោះRebecca Courson ដែលឈរនៅពីក្រោយនោះ ដែលក្មេងស្រីរងគ្រោះ ត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើតរបស់ បុរសជាម្ចាស់រថយន្ដនេះ។ រឿងនេះបានកើតឡើង នៅមុខផ្ទះរបស់ក្មេងស្រីរងគ្រោះនេះម្ដង ដែលស្ថិតនៅរដ្ឋFlorida សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ក្រុមប៉ូលីសបានបញ្ជាក់ដែរថា ក្មេងស្រីម្នាក់ទៀត ឈ្មោះ Courson អាយុ៨ឆ្នាំ ដែលត្រូវជាបងស្រី របស់ក្មេងស្រីរងគ្រោះ ក៏បាននៅក្នុងរថយន្តនោះដែរ ហើយពួកគេសុទ្ធតែស្ថិតក្នុង ស្ថានភាពស្រវឹងដូចគ្នា។ ជាមួយគ្នានេះដែរ ប៉ូលីសក៏បានរកឃើញកាបូបមួយ ដែលផ្ទុកទៅដោយកញ្ឆា នៅក្នុងរថយន្តនោះផងដែរ។

រឿងរ៉ាវដែលនឹកស្មានមិនដល់ អាចកើតមានគ្រប់ពេល ដូចនេះសូមមាតាបិតាគ្រប់រូប គួរតែមានការប្រុងប្រយ័ត្នទៅលើកូនៗរបស់ខ្លួន ជាពិសេសកុំបណ្តោយពួកគេ ឲ្យពាក់ព័ន្ធជាមួយគ្រឿងស្រវឹង និងគ្រឿងញៀនទាំងនោះឲ្យសោះ៕



ប្រភព៖បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]