មានអាណាព្យាបាលក្មេងៗមួយចំនួន បានចោទជាសំណួរថា តើ Tablet ពិតជាអាចជួយបង្រៀនដល់ កូនៗរបស់ពួកគាត់បានមែនដែរ ឬទេ?

នៅក្នុង Tablet និមួយៗបានដាក់បញ្ចូលនូវ Apps ផ្នែកអប់រំជាច្រើន សំរាប់សិស្សមិនទាន់ចូលរៀន និងសិស្សសាលាបឋម ដែលមានអាយុចាប់ពី២ ទៅ ១០ឆ្នាំ។ យោងតាមការសិក្សាស្រាវជ្រាវ និងការស្ទង់មតិពីអាណាព្យាបាលក្មេងមួយចំនួន បានឲ្យដឹងថា កូនៗដែលមានអាយុពី២ ទៅ ១០ឆ្នាំរបស់ពួកគេ ៦៥ភាគរយ បានប្រើប្រាស់ទូរស័ព្ទដៃ ហើយក្នុងនោះមានតែ ៩ភាគរយនៃពួកគេតែប៉ុណ្ណោះ ដែលប្រើប្រាស់កម្មវិធីអប់រំក្នុងទូរស័ព្ទ ជារៀងរាល់ថ្ងៃ និង ៣៥ភាគរយទៀត ប្រើប្រាស់កម្មវិធីអប់រំដែរ តែរៀងរាល់សប្ដាហ៍ប៉ុណ្ណោះ។

សរុបទៅ រយៈពេលដែលក្មេងៗចំណាយលើ អេក្រង់ទូរស័ព្ទ ឬ Tablet គឺកើតឡើងទៅតាមអាយុរបស់ពួកគេ រីឯចំណង់នៃការសិក្សាបែរជា ធ្លាក់ចុះទៅតាមអាយុទៅវិញ។ ៤៥ភាគរយ នៃក្មេងអាយុ ២ ទៅ ៤ឆ្នាំ តែងតែទទួលការបង្រៀន ពីឪពុកម្ដាយរបស់ពួកគេ ដែលយកចេញពីទូរទស្សន៍ និង DVDs រៀងរាល់ថ្ងៃ តែ១២ភាគរយ នៃក្មេងអាយុប៉ុនគ្នា គឺរៀនតាមកម្មវិធីទូរស័ព្ទ ឬ Tablet។

មានរឿងមួយដែលអាណាព្យាបាលមួយចំនួនធំ តែងតែមានការយល់ច្រលំ ដោយពួកគាត់បានគិតថា ការអប់រំ គឺដំណើរការណ៍នៃការរៀន មិនមែនជាការ រៀនពីរបៀបនៃការរៀននោះទេ។ ផ្ទុយទៅវិញ រៀនពីរបៀបនៃការរៀន គឺជាអ្វីដែលក្មេងៗចង់បាន។ មានន័យថា ក្មេងៗមានការចង់ដឹងចង់ឃើញ ពួកគេត្រូវការគំនិតច្នៃប្រឌិត និងដំណោះស្រាយ។ របស់ទាំងនេះ មិនសូវមាននៅក្នុង Tablet នោះទេ។

សរុបសេចក្ដី Tablet អាចបង្រៀនក្មេងៗ តែពេលចាប់ផ្ដើមតែប៉ុណ្ណោះ បើពួកគេបន្តលេងជាមួយ Tablet ការស្វែងយល់ពីការអប់រំ របស់ពួកគេនឹង ធ្លាក់ចុះទៅតាម កំណើនអាយុរបស់ពួកគេ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះការឲ្យក្មេងៗលេង Tablet? 


ប្រភព៖ csmonitor

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]