ការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យ Michigan State ពិតជាបាន បញ្ជាក់នូវអ្វី ដែលយើងបានសង្ស័យ ជាយូរមកហើយ នោះគឺ smartphone របស់យើងបាន បំផ្លាញនូវសុខភាព ដែលទទួលបាន ពីការគេង នៅពេលយប់។ ការសិក្សានេះ បានស្ទាបស្ទង់ ទៅលើ អ្នកគ្រប់គ្រងចំនួន ៨២នាក់ និងបុគ្គលិក ១៦១នាក់ ហើយបានរកឃើញ ថាអ្នកដែល ប្រើប្រាស់ ទូរស័ព្ទដៃ ក្រោយម៉ោង ៩យប់ គឺមាន ភាពអស់កម្លាំង នៅព្រឹកបន្ទាប់។

លោកសាស្រ្តាចារ្យ Russell Johnson ជំនួយការ MSU បានសរសេរថា “Smartphone ត្រូវបានច្នៃឡើង ដើម្បីរំខាន ដំណេករបស់យើង”។

មានមូលហេតុ បញ្ជាក់ពី ករណីមួយនេះ ដែលទាក់ទងទៅនឹង សតិអារម្មណ៍ និងរាងកាយ យ៉ាងច្រើន ដូចជា smartphone មាននិន្នាការ សម្រាប់ធ្វើអោយមាន ការចាប់អារម្មណ៍ នៅពេល ដែលអ្នកចង់បិទវា ឬក៏អាច ធ្វើអោយអ្នក ពិបាកក្នុង ការសម្រេចចិត្ត បញ្ចប់ការងារ ដើម្បី ចូលគេងផងដែរ។ ហើយចំពោះ ពន្លឺដែលវា បានបញ្ចេញ នោះ គឺពណ៌ខៀវ ដែលវា បានជះឥទ្ធិពល អាក្រក់ដល់ ប្រព័ន្ធខួរក្បាល របស់អ្នកប្រើប្រាស់ និងធ្វើអោយ បាត់បង់សារធាតុ សំខាន់ដែល ទទួលបាន ពីដំណេក។

លទ្ធផលនៃ ការសិក្សាទាំងនេះ គឺមិនសូវស្រដៀង នឹងអ្វីដែលយើង ហៅថាអារម្មណ៍ ធេងធោងឈឺក្បាល ដែលធ្វើអោយ អ្នកប្រើប្រាស់ទូរស័ព្ទ នៅពេលយប់ មានអារម្មណ៍នឿយហត់ កាន់តែខ្លាំង សម្រាប់ព្រឹកបន្ទាប់ នោះឡើយ។ យើងអាចនិយាយ បានថា ការប្រើ ឧបករណ៍អេឡិចត្រូនិច ទាំងនេះអាច នឹងធ្វើអោយ សុខភាពធម្មជាតិ របស់យើង មានដំណើរការ មិនល្អ។

ការសិក្សាទាំងនោះ ក៏បានបញ្ជាក់ទៀតថា ទូរស័ព្ទដៃ គឺជាឧបករណ៍ មានផលប៉ះពាល់ អាក្រក់ជាងគេ បើប្រៀបធៀបទៅនឹង ប្រព័ន្ធអេឡិចត្រូនិច ដ៏ទៃទៀត។ អ្នកដែលប្រើ ទូរស័ព្ទដៃនៅពេលយប់ មានអារម្មណ៍មិនល្អ នៅថ្ងៃបន្ទាប់ ជាងអ្នកដែល មើលទូរទស្សន៍ ឬក៏ប្រើប្រាស់ Laptops ឬ tablets។

ចំពោះដំណោះស្រាយវិញ គឺអ្នកគួរតែ ឆាប់បិទឧបករណ៍ អេឡិចត្រូនិចទាំងនោះ ហើយឆាប់ចូលគេង តាមដែលអាច ធ្វើទៅបាន។ ចំពោះហ្គេម ដូចជា clash of clans យើងអាច នឹងបន្តលេង នៅពេលព្រឹកបាន៕





ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]