មានមនុស្សជាច្រើន ប្រហែលជាមិនបានដឹង ពីស្ថានភាពពិតប្រាកដ ថាក្នុងពោះត្រីឆ្លាមមានអ្វីខ្លះនោះទេ?

វាជារឿងដ៏មិននឹកស្មានដល់ ខណៈពេលដែល ត្រីឆ្លាមមួយក្បាលបានងាប់ទៅហើយ ត្រូវបានគេវះពោះ យ៉ាងស្ដែងនៅលើកប៉ាល់មួយ ដែលទីតាំងមិនត្រូវបានបញ្ជាក់។ យ៉ាងណាមិញ សកម្មភាពទាំងមូល ត្រូវបានថតជាវីដេអូ និងបញ្ចូលទៅក្នុងអ៊ិនធើណេត ហើយអ្វីដែលចាប់អារម្មណ៍ ពីអ្នកទស្សនានោះ គឺរបស់នៅក្នុងពោះត្រីឆ្លាម។ ប្រសិនជាប្រិយមិត្ដ រងចាំទស្សនាវីដេអូនេះបន្ដិច នោះនឹងប្រទះឃើញ ត្រីតូចៗជាច្រើន ដែលគេហៅថា lemon fish នៅក្នុងកន្សោម ក្រពះរបស់ត្រីឆ្លាមនេះ និងត្រីទាំងនោះមិនទាន់ងាប់នោះទេ ហើយត្រូវបានអ្នកនៅលើនោះ ទម្លាក់ចូលទៅក្នុងទឹកសមុទ្រវិញ។ ជាធម្មតាត្រីឆ្លាមតែងតែលេបចំនី ដែលមានទំហំតូចៗចូលទាំងមូល ហើយរបស់ទាំងនោះ នឹងរលាយដោយអាស៊ីតក្នុងពោះត្រីនេះតែម្ដង។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖ 

ប្រភពពី ឡាយលីច

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]