វាជារឿងដ៏មិននឹកស្មានដល់មួយ បន្ទាប់ពីតុលាការតម្រូវឲ្យ ស្ដ្រីម្នាក់ត្រូវរងទទួលការរំលោភ ពីក្រុមជើងកាង ក្រោយពីនាងជាប់ទោស ពីបទទៅដើរលេងជាមួយនឹង មនុស្សប្រុស។

តាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា ស្ដ្រីអាយុ ២០ឆ្នាំម្នាក់ ដែលជាអ្នករស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេប្រទះឃើញ នាងទៅដើរលេងជាមួយនឹង មនុស្សប្រុស ដែលជាក្រុមកុលសម្ព័ន្ធខុសគ្នា ដែលនៅក្នុងនោះ អ្នកនៅក្នុងសហគមន៍ បានចាប់អ្នកទាំងពីរ និងយកពួកគេ ទៅកាន់តុលាការកុលសម្ព័ន ក្នុងតំបន់ Birbhum ភាគខាងលិច Bengal។ ជាមួយគ្នានោះ ភាគីទាំងពីរ ត្រូវបានតុលាការចេញបញ្ជា ឲ្យបង់ប្រាក់ចំនួន ៤០០ ដុល្លារអាមេរិក ដើម្បីជាការបញ្ចប់រឿង។ តែនាពេលនោះ ក្រុមគ្រួសារស្ដ្រី បាននិយាយថា ពួកគេក្រណាស់ គ្មានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះនោះទេ ដោយមិនដឹងធ្វើយ៉ាងណា តុលាការក៏សម្រេចឲ្យ ក្មេងទំនើង ១២នាក់ រំលោភនាងតែម្ដង។

អ្វីដ៏គួរឲ្យអាណោចអាធម៌ គឺនាងត្រូវបានបញ្ជូនទៅកាន់ បន្ទប់មួយ នឹងត្រូវពួកក្មេងទំនើងនោះ រំលោភម្ដងម្នាក់ៗ អស់ជាច្រើនម៉ោង។ ក្រោយពីការចាប់រំលោភ បានរួចរាល់ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល។ 

សម្រាប់ពេលនេះផ្ទាល់ ក្រុមគ្រួសារនាង បានធ្វើការប្ដឹងទៅប៉ូលីស និងក្មេងទំនើងទាំង ១២នាក់នៅក្នុងក្រុមកុលសម្ព័ន្ធ ក៏ត្រូវចាប់ខ្លួនផងដែរ។

តើវាជារឿងដ៏ឆ្កួតលីលាដែរឬទេ ដែលតុលាការកុលសម្ព័នបែរជាសម្រេច ធ្វើបែបនេះ? ខណៈពេលដែលនារីម្នាក់ គ្មានសមត្ថភាពបង់ប្រាក់ បែរជាឲ្យមនុស្សប្រុស១២នាក់ មកចាប់រំលោភស្ដ្រីទៅវិញនោះ?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]