- លោកស្រីវេជ្ជ. ហ៊ី សូរ្យាភា៖ គ្រូពេទ្យទាំងអស់ មានបេសកកម្មពិសេស ជួយគ្រប់ជនរងគ្រោះ ប្រកបដោយក្រម សីលធម៌

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ម្ចាស់សម្ពពសុរិយាភា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៣ សង្កាត់ផ្សារ  ថ្មីទី២ ខណ្ឌដូនពេញ បានចេញមកបញ្ជាក់ជាមួយអារម្មណ៍សោកស្តាយ និងក្រៀមក្រំ លាតត្រដាងនូវការពិត និង  បញ្ជាក់ពីបញ្ហាមួយចំនួន បន្ទាប់ពីទារកម្នាក់ បានជួបគ្រោះ អកុសល រហូតទទួលមរណភាពកាលពីថ្ងៃទី២២ ខែមក រា ឆ្នាំ២០១៤ គ្រាក្រុមគ្រូពេទ្យ ព្យាយាមវះកាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីជួយសង្រ្គោះ។ តែទោះជាយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត បានសម្តែងនូវអារម្មណ៍រីករាយ ដែលលោកស្រី និងក្រុមគ្រូពេទ្យ អាចជួយសង្រ្គោះជីវិតម្តាយ បានទាន់ពេលវេលា។

លោកស្រីវេជ្ជបណ្ឌិត ហ៊ី សូរ្យាភា ដែលអតីតជាមន្រ្តីពេទ្យបម្រើការងារនៅមន្ទីរពេទ្យជប៉ុន និងបានបម្រើការងារជា  អ្នកឯកទេស ផ្នែកសម្រាល និងវះកាត់រហូតដល់ទៅជិត ៣០ឆ្នាំហើយនោះ បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន  ដើមអម្ពិលនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ថា នៅយប់ថ្ងៃទី២១ ខែមករា លោក ភុត ប៊ុនហម អាយុ ៣៣ឆ្នាំ បាន  នាំភរិយាឈ្មោះ អ៊ឹម វណ្ណា អាយុ ២៤ឆ្នាំ ដែលជា អតិថិជនប្រចាំ បានមកសម្រាលនៅក្នុងសម្ភពរបស់លោកស្រី។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា នៅពេលគូស្វាមីភរិយាមកដល់សម្ភព ក្រុមគ្រូពេទ្យ បានពិនិត្យទាំងសុខភាពទា  រក និងសុខភាពម្តាយ ពិតជាមានសភាពធម្មតា តែស្បូនរបស់ស្រ្តីជាម្តាយ មិនទាន់ បើកអាចសម្រាលនៅឡើយ នោះទេ ក្រុមគ្រូពេទ្យ ក៏បានរៀបចំ ឲ្យស្ត្រីជាម្តាយ សម្រាក ដោយមានចាក់ថ្នាំកម្លាំងជំនួយដល់សុខភាពម្តាយផង ដែរ។

បន្ទាប់ពីការឈឺពោះពេញមួយរាត្រី តែស្បូនរបស់ស្ត្រីជាម្តាយនៅតែមិនព្រមបើក ហើយពិនិត្យឃើញចង្វាក់បេះដូង ទារកចុះខ្សោយ ទៀតនោះ។ នៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែមករា លោកស្រីបានពិភាក្សាជាមួយក្រុមគ្រូពេទ្យ ជំនាញ និងក្រុមគ្រួសាររងគ្រោះ ដោយមានការ ព្រមព្រៀង គ្នានោះ ក៏សម្រេចចិត្តធ្វើការវះកាត់ជួយសង្រ្គោះជីវិត ទារក និងម្តាយ ដោយបានដាក់សេរ៉ូម និងបំពង់ខ្យល់ អុកស៊ីសែនជំនួយផងដែរ។

ជាមួយនឹងសកម្មភាព នៃការវះកាត់ដោយការយកចិត្តទុកដាក់នេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានសម្តែងអារម្មណ៍ សោកស្តាយជាពន់ពេក ដោយសារស្រ្តីជាម្តាយ កើតមានករណី របេះសុខកម្រិតធ្ងន់ធ្ងរភ្លាមៗ ធ្វើឲ្យការជួយជីវិត ទារកមិនបានសម្រេច និងបណ្តាលឲ្យ ស្លាប់បាត់បង់ជីវិត។ តែទោះបីជាយ៉ាងណា លោកស្រី និងក្រុមគ្រួពេទ្យនៅ តែព្យាយាមបន្តបញ្ចប់ការវះកាត់ ដើម្បីសង្រ្គោះជីវិត ម្តាយរហូតបានជោគជ័យ ពោលសុខភាពស្រ្តីជាម្តាយមានភាព ល្អជាប្រក្រតី។

លោកស្រីវេជ្ជបណ្ឌិត បានអះអាងថា ករណីរបេះទងសុខនេះ ជាករណីគ្រោះថ្នាក់បំផុត សម្រាប់ស្រ្តីមានគភ៌ ហើយ ប្រសិនបើមិនមាន ការព្យាយាម ជួយសង្រ្គោះ ពីក្រុមគ្រូពេទ្យនោះទេ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ជីវិតទាំង កូន និងម្តាយមិនខានឡើយ។

ឆ្លើយតបនឹងការចោទប្រកាន់ ពីក្រុមគ្រួសាររងគ្រោះ ដោយចុះផ្សាយតាមបណ្តាញ ព័ត៌មានក្នុងស្រុកនានាថា សម្ភព  សុរិយាភា បានប្រើពាក្យសម្តី ទ្រគោះបោះបោក ប្រមាថជីវិត ហើយមានការធ្វេសប្រហែស ទើបបណ្តាលឲ្យមាន គ្រោះអកុសលបែបនេះ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ហ៊ី សុរ្យាភា បញ្ជាក់ថា ក្រុមគ្រូពេទ្យទាំងអស់ តែងគោរពនូវ  ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស មានបេសកកម្មពិសេស ក្នុងការជួយសង្រ្គោះ គ្រប់ជនរងគ្រោះទាំងអស់។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា «ក្នុងនាមក្រុមគ្រូពេទ្យ តែងតែមានអារម្មណ៍ សប្បាយរីករាយ នៅពេលឃើញជន រង ត្រូវបានជួយសង្រ្គោះ ក៏ដូចជានៅពេលឃើញទាំងទារក និងម្តាយមានសុខភាពល្អ សុខសប្បាយនៅពេល  សម្រាលម្តងៗ។ មិនដែលមាន ក្រុមគ្រូពេទ្យ ណាម្នាក់ ចង់ឃើញអ្នកជំងឺរបស់ខ្លួន ជួបនូវគ្រោះអកុសលនោះឡើ យ។ នាងខ្ញុំពិតជាមាន អារម្មណ៍សោកស្តាយ ជាពន់ពេក ដោយសារតែនេះ ជាករណី របេះសុក កម្រិតធ្ងន់ធ្ងរ»។

លោកស្រ្តីវេជ្ជបណ្ឌិត ជាមួយទឹកមុខស្រងូតស្រងាត់ បង្ហាញពីអារម្មណ៍សោកស្តាយ ក្នុងនាមជាវេជ្ជបណ្ឌិត ចាស់ វស្សា និងមាន ក្រមសីលធម៌ បានបញ្ជាក់ទៀតថា លោកស្រីមិនបាន ប្រើពាក្យសម្តីធ្ងន់ធ្ងរ នោះឡើយ កុំថាឡើយ ដល់ការប្រមាថអាយុជីវិត របស់ជនរងគ្រោះ ព្រោះសម្ភព របស់លោកស្រីត្រូវការកិត្តិយសកេរ្តិ៍ឈ្មោះ ដើម្បីបន្តអាជីវ កម្មទៅថ្ងៃមុខបន្តទៀត។ ជាពិសេស ក្រុមគ្រួសារជនរងគ្រោះ គឺជាអតិថិជន ប្រចាំសម្ភពរបស់លោកស្រីយូរឆ្នាំមក ហើយ ដូច្នេះគ្មានហេតុផលណា ដែលលោកស្រី ត្រូវប្រើពាក្យសម្តីមិនសមរម្យ ជាមួយក្រុមគ្រួសារ ជនរងគ្រោះឡើ យ។

លោកស្រ្តីវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ទៀតថា រហូតដល់ដំណាក់កាល ចុងក្រោយ ដែលស្ត្រីជាម្តាយទាមទារចេញពី   សម្ភពរបស់លោកស្រី លោកស្រី បានទូរស័ព្ទផ្តាំផ្ញើដល់គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតឲ្យជួយយកចិត្តទុកដាក់  មើលថែឲ្យបានខ្ពស់បន្ថែមទៀត ព្រោះករណី ស្រ្តីរងគ្រោះនេះ ជាករណីមួយត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់  បំផុត។

លោកស្រីវេជ្ជបណ្ឌិតឆ្លៀតក្នុងឱកាសនេះ ក៏បានផ្ញើសារផ្តាំផ្ញើ ដល់មាតាគ្រប់រូបនៅពេលមានគភ៌ ត្រូវតែមានការ  ប្រុងប្រយ័ត្នលើសុខភាព ឲ្យបានខ្ពស់បំផុត ទាំងក្នុងដំណាក់កាលដំបូង នៃការមានគភ៌ ពោលចាប់តាំងពីថ្ងៃមានផ្ទៃ ពោះ រហូតដល់សម្រាល បានរយៈពេល ១ខែកន្លះ ព្រោះទារកប្រឈមនិងបញ្ហាជានិច្ច។ ដូច្នេះក្នុងដំណាក់កាល មានផ្ទៃពោះ ស្ត្រីជាម្តាយគ្រប់រូប ត្រូវតែទៅពិនិត្យផ្ទៃពោះ និងប្រឹក្សាយោបល់ ជាមួយពេទ្យឆ្មបឲ្យបានជាប្រចាំ។

លោកស្រ្តីវេជ្ជបណ្ឌិតបញ្ជាក់ថា គ្រោះថ្នាក់សម្រាប់ស្ត្រីមានផ្ទៃពោះ អាចកើតមានគ្រប់ពេល ពេលខ្លះមិនកើតមាន ពេលមានផ្ទៃពោះ តែអាចមាន បញ្ហាពេលសម្រាលក៏មានដែរ។ បញ្ហាដែលគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តីនៅពេល សម្រាលនោះ គឺការស្ទះសរសៃឈាម សួតដោយទឹកភ្លោះ (Embolie amniotique)  ការធ្លាយស្បូន (Rupture  utérine) ជំងឺក្រឡាភ្លើង (Eclampsie) និងជំងឺ របេះសួតដូចករណីខាងលើនេះ…។ល។

លោកស្រ្តីវេជ្ជបណ្ឌិត ហ៊ី សុរ្យាភា ក៏បានថ្លែងសុំការអនុគ្រោះ និងយោគយល់ខ្ពស់ ពីអ្នកជំងឺទូទៅផងដែរ កុំឲ្យមាន  ការស្តីបន្ទោស និងដាក់បន្ទុក ចោទប្រកាន់ធ្ងន់ធ្ងរ រហូតដល់ការចុះផ្សាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ថែមទៀត ព្រោះ ករណីបែបនេះ ក៏ជាភាពរងគ្រោះ របស់ក្រុមគ្រូពេទ្យផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ហ៊ី សុរ្យាភា ក៏បានបញ្ជាក់ដែរថា គ្រប់គ្រូពេទ្យទាំងអស់ តែងតែព្យាយាមអស់ពីលទ្ធភាព  ដើម្បីបំពេញ បេសកកម្ម ជួយសង្រ្គោះរាល់អ្នកជំងឺ និងជនរងគ្រោះ ដែលស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្លួន តែក៏មាន ករណីជំងឺខ្លះ ទោះបីជាព្យាយាម អស់ពី លទ្ធភាពក៏ដោយ ក៏មិនអាចជួយសង្រ្គោះបានដែរ៕




លោកស្រីវេជ្ជបណ្ឌិត ហ៊ី សុរ្យាភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]