មានរឿងដ៏រន្ធត់ មួយដែលបាន កើតឡើងនៅ ជាយក្រុង Chicago ដែលមាន ក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់បានដាក់ ម៉ោងរោទ៍ចំ ម៉ោង ៧:៥០ ព្រឹកថ្ងៃអង្គារនេះ ដើម្បីភ្ញាក់ រួចចុះទៅក្រោម សំដៅទៅផ្ទះបាយ ដូចទៅនឹង យុវវ័យធម្មតាតែងតែធ្វើ។ តែនេះមិនមែន ជារឿងធម្មតាឡើយ ប៉ូលិសនិយាយថា ក្មេងស្រីម្នាក់នោះ បានចាប់យកកាំបិត ដែលមានប្រវែង ១០.១៦សម ហើយឡើងទៅ ជាន់ខាងលើវិញ ដើម្បីចាក់សម្លាប់ ប្អូនស្រីអាយុ ១១ឆ្នាំ ដែលកំពុងតែ គេងលក់ បណ្តាលអោយស្លាប់។ យោងតាមរបាយការណ៍ របស់ NBC News និង Chicago Sun Times បានអោយដឹងថា ស្នាមកាំបិតមាន ជាង៣០កន្លែង ដែលចាក់ត្រង់ ក, ទ្រូង, និងដៃ។

ក្មេងស្រីនោះ បានសារភាព ប្រាប់ព្រះរាជអាជ្ញាថា អ្វីដែលជំរុញ អោយនាងហ៊ាន ចាក់សម្លាប់ ប្អូនស្រី របស់ខ្លួនបែបនេះ គឺប្អូនស្រីនាង មិនបានដឹងគុណ ដែលនាងខំជួយ ធ្វើកិច្ចការផ្ទះ ហើយថែមទាំង បានវ៉ៃនាងនៅយប់នោះ ទៀតផង។

ក្រុមប៉ូលិស ក៏បាននិយាយថា បន្ទាប់ពីក្មេងស្រី ១៤ឆ្នាំនេះ ធ្វើសកម្មភាពរួច នាងក៏បានទៅលាង ជម្រះឈាមនៅ ក្នុងបន្ទប់ទឹក រួចហៅទូរស័ព្ទ ទៅកាន់ ៩១១ ក្រោយមកបាន រាយការណ៍ប្រាប់ ប៉ូលិសថាមាន បុរសជនជាតិ អេស្ប៉ាញម្នាក់បាន លួចចូលក្នុងផ្ទះ ពេលដែលម្តាយនាង មិននៅ ហើយបានធ្វើសកម្មភាព ចាក់សម្លាប់ប្អូនស្រី របស់នាងតែម្តង។ តែក្រោយមក ប៉ូលិសបាន ស៊ើបអង្កេតរក ឃើញថា ក្មេងស្រីនេះ ទើបជាឃាតករពិត។

ក្មេងស្រីម្នាក់នេះ កំពុងតែប្រឈមមុខ នឹងការចោទប្រកាន់ ពីបទឃាតកម្ម កម្រិតធ្ងន់ នៅក្នុងយុវតុលាការ (តុលាការ សម្រាប់កាត់ទោស កូនក្មេង) ហើយចំពោះការ សម្រេចក្នុងការ ផ្ទេររឿងក្តីនេះ ទៅកាន់ តុលាការដំបូងវិញ កំពុងតែត្រូវបាន ធ្វើការពិចារណា។

រូបភាពជនរងគ្រោះ

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]