ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាធ្លាប់ស្តាប់នូវបទចម្រៀង Rap ជាភាសាខ្មែរ អង់គ្លេស ចិន កូរ៉េ...ហើយមែនទេ? ចុះប្រិយមិត្តធ្លាប់បាន ស្តាប់បទចម្រៀង Rap ដែលមនុស្សតែម្នាក់ច្រៀង Rap ចំនួន ៥ភាសាខុសគ្នាហើយឬនៅ?

ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៏ប្រិយមិត្តទៅទស្សនា និងស្តាប់បទចម្រៀង Rap ដ៏ពិរោះ ដែលច្រៀងដោយបុរសវ័យក្មេងមួយរូប ដែលល្បីល្បាញនៅលើបណ្តាញ YouTube មានឈ្មោះថា Andrew Huang។

ទាក់ទងនឹងការច្រៀង Rap ចំនួន ៥ភាសានេះ រួមមានភាសាអង់គ្លេស បារាំង អេស្ប៉ាញ ស្វីសដេន និងភាសាចិនផងដែរ។ ជាមួយគ្នានេះដែរ Andrew Huang មិនត្រឹមតែមានសមត្ថភាពអាចច្រៀង Rap បានចំនួន ៥ភាសាប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាច Rap បានយ៉ាងពិរោះ និងស្ទាត់ជំនាញផងដែរ។

យ៉ាងណាមិញ វីដេអូចម្រៀងច្រៀង Rap ចំនួន ៥ភាសារបស់គាត់ ក៏បានធ្វើឲ្យអ្នកទស្សនាជាច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពដ៏អស្ចារ្យរបស់គាត់៕

តោះ! ទៅទស្សនាគាត់ Rap ៥ភាសាទាំងអស់គ្នា៖

ប្រភព ៖ YouTube

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]