ចំពោះប្រិយមិត្តដែលធ្លាប់ទស្សនា គំនូរជីវចល 3D រឿង FROZEN របស់ក្រុមហ៊ុន Disney ប្រាកដជាបានស្គាល់ នូវបទចម្រៀងក្នុងរឿងនោះហើយ គឺបទ Let It Go ដែលជាបទចម្រៀងដើមរបស់អ្នកនាង Demi Lovato។

បទចម្រៀងមួយនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ក្រោយពីបានបញ្ចាំងក្នុងរឿង FROZEN និងបានបង្ហោះចូលក្នុង គេទំព័រយូធូប ដែលទទួលបានអ្នកទស្សនារហូតដល់ ២៥លានដង បើគិតចាប់តាំងពីខែ វិច្ឆិកា ២០១៣។ ពេលនេះ យើងបានប្រទះឃើញវិដេអូ ថ្មីមួយទៀត ដែលជាស្នាដៃរបស់ WaltDisneyStudiosDE គឺបទ "Let It Go"។ តែបទចម្រៀងមួយនេះ មានលក្ខណៈពិសេស ដោយប្រើប្រាស់នូវភាសាដ៏ច្រើន ច្រៀងបញ្ចូលគ្នា រហូតដល់ទៅ ២៥ភាសា ឯណោះ វាពិតជាអស្ចារ្យខ្លាំងណាស់។ ទោះជាប្រើប្រាស់ច្រើនភាសា ច្រៀងបញ្ចូលគ្នា តែចម្រៀងនៅតែរក្សានូវ ភាពពិរោះដដែល។

តើប្រិយមិត្តធ្លាប់ស្ដាប់បទនេះពីមុនដែរ ឬ ទេ? សូមទស្សនា និងស្ដាប់វីដេអូនេះខាងក្រោម ទាំងអស់គ្នា៖



ប្រភព៖ យូធូប

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]