យើងតែងគិតថា ពីងពាងជាសត្វដែលមានទំហំតូចមួយ ដែលមិនគួរអោយខ្លាច ប៉ុន្តែប្រសិនអ្នកបានដឹង ពីពត៌មានមួយនេះ អ្នកនឹងមានការភ្ញាក់ផ្អើល ដោយសារតែស្រ្តីម្នាក់ត្រូវបាន ពីងពាងដ៏កំណាចខាំ ជើងនៅក្នុងបន្ទប់គេង និងរបួសយ៉ាងធ្ងន់ធ្ងរនោះ។

ក្នុងពត៌មាននេះបាន បញ្ជាក់ឲ្យឃើញថានារី ម្នាក់ដែលគេស្គាល់ឈ្មោះថា Alison Blackburn អាយុ៤៩ឆ្នាំ ត្រូវបានពីងពាងខាំនៅក្នុងបន្ទប់គេង ដែលនៅពេលនេះ នាងមិនហ៊ាន ចូលក្នុងបន្ទប់គេងទៀតនោះទេ។ នៅក្នុងនោះ លោកគ្រូពេទ្យ បានធ្វើការវះកាត់ ដោយបង្ហូរជាតិពឹសចេញ ពីជើងរបស់នាងដែលត្រូវបាន ពីងពាងខាំនោះ និងសម្រាប់ពេលនេះកជើងមានលក្ខណៈហើមខ្លាំង និងជុំវិញត្រគាកក៏មានការឈឺចាប់ ដែរ។

ចំពោះបញ្ហាមួយនេះ គឺកើតឡើងក្នុងថ្ងៃ ១០ខែមករា នៅម៉ោង៦ព្រឹក ដែលគូស្នេហ៍របស់នាងឈ្មោះថា Gary Pelatt អាយុ៥០ឆ្នាំ បានកត់សម្គាល់ថា ជើងនាងមានលក្ខណៈក្រហមខុស ពីធម្មតាទោះដំបូងវា មិនឈឺចាប់ក៏ដោយ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក កជើងនាងបានឡើង ហើមយ៉ាងខ្លាំងបន្ទាប់មកនាង បានទៅមន្ទីរពេទ្យជាបន្ទាន់ ។ យ៉ាងណាមិញ នាងបាននិយាយថា "ខ្ញុំមានអារម្មណ៏មិនស្រួលសោះ ម្តងក្តៅម្តងត្រជាក់ ប្រហែលខ្ញុំទទួលរង ការឈឺចាប់ច្រើន កន្លែងហើយ"។

 វាមិនគួរអោយជឿ សត្វពីងពាងមួយនេះ បានខាំជើងនាងយ៉ាងធ្ងន់ធ្ងរ ដែលមនុស្សគ្រប់គ្នាមិននឹកស្មាន ដល់ថាវាមានពឹសខ្លាំង បែបនេះសោះ។ ដូច្នេះអ្នកគួរតែប្រយ័ត្ន ចំពោះសត្វពីងពាង ទាំងអស់នោះ ពីព្រោះវាមានពឹសអាចបង្កអោយ អ្នកគ្រោះថ្នាក់ដល់ អាយុជីវិតបាន។











ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]