ជាការពិតណាស់ គ្រោះថ្នាក់ចរាចរ បានឆក់យកអាយុជីវិតអ្នកដំណើរ អស់ជាច្រើន ដែលភាគច្រើនបណ្តាលមកពី កត្តាខ្វះភាពប្រុងប្រយ័ត្ន និង មិនគោរពច្បាប់ចរាចរ តែម្តង។

យ៉ាងណាមិញ ខ្មែរឡូតសូមបង្ហាញជូននូវ វីដេអូឃ្លីបមួយ ដែលបង្ហាញពីលទ្ធផល សំរាប់អ្នកដែលបានជួបគ្រោះថ្នាក់ចរាចរ ថាតើពួកគេមានសភាពបែបណាខ្លះ។ វីដេអូឃ្លីបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ ហ្វេសប៊ុក បានធ្វើការ Share បន្តជាច្រើន ដើម្បីចែករំលែក ដល់មិត្តភក្តិ បងប្អូន របស់ពួកគេ បានឃើញពីលទ្ធផល នៃការធ្វេសប្រហែស ខណៈពេលបើកបរ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាវីដេអូឃ្លីបមួយ ដើម្បីជាការ ដាស់ស្មារតី ដល់អ្នកបើកបរគ្រប់រូប ឲ្យមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់។ ចូលរួម ពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ និង គោរពច្បាប់ចរាចរ ភ្លើងសញ្ញាចរាចរ ស្លាកសញ្ញាចរាចរ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា និង កាត់បន្ថយ គ្រោះថ្នាក់ចរាចរ៕

នៅក្នុងវីដេអូឃ្លីប ខាងក្រោមនេះ បង្ហាញពី នារីជនជាតិថៃ ២រូប បានជួបគ្រោះថ្នាក់ចរាចរ ខណៈពួកនាង ធ្វើដំណើរតាមម៉ូតូ។ សូមប្រិយមិត្ត ទស្សនាវីដេអូឃ្លីប៖


 

តើប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ?

 

វីដេអូពី ហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]