ខេត្តកណ្តាល ៖ ​បុរស​ម្នាក់​ត្រូវ​បាន​​ប៉ូលិស​​ស្រុក​ស្អាង​​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៤ ឧសភា ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​​ពី​អាណា​​ព្យា​បាល​ក្មេងប្រុស​​អាយុ​១៣​ឆ្នាំ ប្តឹងចោទ​ប្រកាន់​ថា ​បាន​ប្រព្រឹត្ត​​អំពើ​អាស ដោយ​បង្ខំ​ឱ្យ​​ក្មេង​ប្រុស​​លិទ្ធ និងបៀម​ប្រដាប់​ភេទ​នៅ​ចំណុច​​ចម្ការ​ស្វាយ កន្លែង​​ស្ងាត់ ស្ថិត​ក្នុងភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​​ស្អាង កាលពី​វេលា​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី​១៣ ឧសភា ​២០១២ ។

លោក​លន ចន្ថា ​អធិ​ការ​រង​ទទួល​ផែន​ការ​​យុត្តិ​ធម៌​​​នៃ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ប្រាប់​ឱ្យ​ដឹងថា ក្រោយពី​ទទួល​ពាក្យ​បណ្តឹង​ពីអាណា​ព្យាបាល​​ក្មេង​ប្រុស​​រងគ្រោះ​ប៉ូលិស​បាន​ធ្វើការ​ឃាត់​ខ្លួន ​ជនសង្ស័យ​ឈ្មោះ​ថន ជៃ ​អាយុ​​២៤​ឆ្នាំ ​មានទីលំនៅភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ពីបទ​​ប្រព្រឹត្ត​​អំពើ​អាស​​ជា​មួយ​​ក្មេង​ប្រុសអាយុ​១៣​ឆ្នាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]