កាលពីថ្ងៃទី 22 ខែ មករា ឆ្នាំ 2014 មកនេះ ក្រុមហ៊ុនបណ្តាញទូរសព្ទ Smart បានប្រកាសដំណើរការបច្ចេកវិទ្យា អ៊ីនធើណេត 4G LTE នៅក្នុងប្រទេសកម្ពុជា ដែលទូរសព្ទស្មានហ្វូន LG មានច្រើនម៉ូដែលដែលមាន បច្ចេកវិទ្យា 4G LTE ដូចជា Optimus G Pro, Optimus G, Nexus 5 និង Optimus LTE ។

LG ជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយ របស់ប្រទេសកូរ៉េខាងត្បួង ដែលបានបង្ហាញវត្តមាន ទូរសព្ទដែលមានបច្ចេកវិទ្យាទំនើប ដែលអាចប្រើបច្ចេកវិទ្យា អ៊ីនធើណេតជំនាន់ចុងក្រោយបំផុត បាននៅលើទូរសព្ទដៃស្មាតហ្វូន គឺ ប្រព័ន្ធអ៊ីនធើណេត 4G LTE។ LG ជាក្រុមហ៊ុននាំមុខគេ ផ្នែកបច្ចេកវិទ្យា 4G LTE Device និង មានប៉ាតង 4G LTE ច្រើនជាងគេ ជាហេតុធ្វើឲ LG អាចផលិតទូរសព្ទស្មាតហ្វូន បច្ចេកវិទ្យា 4G LTE បានច្រើនជាងគេ។

ដូចជាកាលពី ឆ្នាំ 2013 កន្លងទៅនេះ ទូរសព្ទស្មាតហ្វូន Optimus G Pro ក៏ទទួលបានពានរង្វាន់ Best LTE Device/Handset Award នៅកិច្ចប្រជុំ LTE World Summit ផងដែរ ដែលនេះគឺជាការបញ្ជាក់ពីសមត្ថភាព LTE ល្អគ្មានគូរប្រៀប របស់ LG ។ 

LG បានក្លាយទៅជាក្រុមហ៊ុន ផលិតទូរសព្ទទំនើបបំផុត និងល្អបំផុតប្រចាំឆ្នាំ 2012 & 2013 ជាមួយនឹងទូរសព្ទ Optimus G, LG G2, Nexus 4 និង Nexus 5 ។

បញ្ចូលអត្ថបទ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]