យោងតាមប្រភពព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុរសចំណាស់វ័យ៨១ឆ្នាំម្នាក់ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ និងអានដំណឹងមរណៈរបស់ខ្លួន នៅលើកាសែត ក្រោយពីមានការយល់ច្រឡំ រវាងក្រុមគ្រួសារគាត់ និងមន្ទីរពេទ្យដែលព្យាបាលគាត់។

បុរសចំណាយវ័យ៨១ឆ្នាំរូបនេះ មានឈ្មោះថា Sven-Olof Svensson រស់នៅក្នុងទីក្រុង Jönköping នៃប្រទេស Sweden ត្រូវបានបងស្រីខ្លួន ដែលមានអាយុ៩០ឆ្នាំ យល់ច្រឡំស្មានតែគាត់ស្លាប់ បន្ទាប់ពីស្រ្តីជាបងស្រីរូបនេះ បាននិយាយទូរស័ព្ទជាមួយគ្រូពេទ្យ ហើយទទួលបានចម្លើយថា ប្អូនប្រុសគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ទោះបីជាយ៉ាងនេះក៏ដោយ លោក Svensson បានបកស្រាយទាំងអស់សំណើចថា ពាក្យចចាមអារាមនៃការស្លាប់របស់គាត់ គឺជាការបំផ្លើសយ៉ាងធំមួយ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃបុណ្យ Christmas កន្លងទៅនេះ លោក Svensson មានអាការៈមិនស្រួល និងបានទៅមន្ទីរពេទ្យ ប៉ុន្តែរយៈ១សប្តាហ៏ក្រោយមក ដំណឹងមរណៈរបស់គាត់ ក៏ត្រូវបានផ្សព្វផ្សាយនៅលើកាសែត Jönköpings-Posten តែម្តង ធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង។ យ៉ាងណាមិញ លោក Svensson បានអញ្ចើញអ្នកកាសែត Jönköpings-Posten ដើម្បីឲ្យជួយផ្សព្វផ្សាយ បកស្រាយពីដំណឹងមរណៈនោះវិញ៕

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]