នេះប្រហែលជា លើកទីមួយហើយ ដែលមនុស្ស ត្រូវទទួលខុសត្រូវ ចំពោះការបើក រថយន្ត កាត់គ្រឡុក មានទឹកដក់ ក្នុងល្បឿន ដែលលឿន។

ជាធម្មតានៅពេល ដែលផ្លូវពោរពេញ ទៅដោយទឹកដក់ ហើយមានអ្នកបើក រថយន្តឆ្លងកាត់ គ្រលុកដែល ដក់ទឹក ក្នុងល្បឿនលឿន នោះវានឹងសាច ដល់អ្នកថ្មើរជើង ធ្វើអោយ ពួកគេទទឹកជោក ហើយអ្នកបើក រថយន្តនោះ បន្តដំនើរ ធ្វើដូចគ្មាន រឿងអីកើតឡើង អញ្ចឹង។

ករណីរបៀបនេះ គឺមិនដែល មានការពិន័យ ឬក៏ត្រូវបាន គេរាយការណ៍អ្វី នោះឡើយ ក៏ប៉ុន្តែនៅក្នុង ស្រុក Essex នៃ ចក្រភពអង់គ្លេសវិញ អ្នកបើករថយន្ត អាយុ២២ឆ្នាំ ម្នាក់កំពុងប្រឈមមុខ នឹងការចោទប្រកាន់ ក្រោយពីខ្លួនបាន បើកចូលគ្រឡុក ដែលដក់ទឹក ហើយបានធ្វើអោយសាចទឹក ទៅដល់ឪពុកម្តាយ និងកូនៗប្រហែលជា ពីរបីគ្រួសារ។

អ្នកបើករថយន្តនោះ មិនបានបន្ថយ ល្បឿនពេលដែល បើកកាត់គ្រឡុក នោះឡើយ ហើយបានធ្វើអោយ មានការសាចទឹក យ៉ាងខ្លាំងទៅលើ កូនៗនិងឪពុកម្តាយ ទាំងនោះ ពេលដែលពួកគេ កំពុងតែធ្វើ ដំណើរទៅ សាលារៀន។

លោក Mark Hercules ដែលជា មន្រ្តីប៉ូលិស ហើយគាត់គឺជាសាក្សី ដែលបានឃើញ ឧបត្តិហេតុមួយនេះ។ ប៉ូលិសរូបនោះ បានឃើញ ក្មេងៗដែលកំពុង តែដើរទៅសាលា St. George’s Junior School ឋិតនៅ ក្នុងទីក្រុង Colchester បានស្រែក យ៉ាងខ្លាំងៗក្រោយពេល ដែលពួកគេ ទទឹកជោក គ្រប់ៗគ្នានោះ។ គាត់បាន បន្តទៀតថា រថយន្តមួយនោះ បានបើកកាត់ គ្រឡុកដក់ទឹក ក្នុងល្បឿនដ៏លឿន ហើយមិនមាន ចេតនាចង់ បន្ថយល្បឿន ឬក៏ ចៀសគ្រឡុក នោះឡើយ។ ជាលទ្ធផល ទឹកក៏បាន សាចដល់ពួកក្មេងៗ និងឪពុកម្តាយ របស់គេ ខ្ញុំអាចឮនូវ សម្រែករបស់ ពួកក្មេងៗដែលទទឹក ដោយសារតែទឹក ដ៏ត្រជាក់និង កខ្វក់ផងដែរ។

អ្នកបើក រថយន្តនោះ ត្រូវបានប៉ូលិស ឃាត់អោយឈប់ និងកោះហៅ ទៅសាកសួរ ពីបទបើកបរ ដោយធ្វេសប្រហែស គាត់អាចប្រឈមមុខ នឹងការពិន័យ ជាទឹកប្រាក់ ៨,២០០ដុល្លារ ឬក៏ អាចនឹងត្រូវ ទៅធ្វើការ រៀនបើកបរ សាឡើងវិញ៕

រូបភាព និងវីដេអូ តំណាង


 

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]