ភ្នំពេញ៖ ជនសង្ស័យម្នាក់ ស្ថិតក្នុងការសាកសួរ ពីសំណាក់ នគរបាល ក្រោយពីចាប់ខ្លួន កាលពីព្រឹក ថ្ងៃសុក្រនេះ បន្ទាប់ពីពាក់ព័ន្ធ ករណីឆក់ ទូរស័ព្ទដៃម៉ាក Phone4 ពីសិស្សសាលាម្នាក់ ។

មន្រ្តីនគរបាល ខណ្ឌទួលគោក បានប្រាប់ថា ក្រោយពីឆក់ទូរស័ព្ទដៃ បានបន្តិចជនសង្ស័យ ក៍ត្រូវបានចាប់ ខ្លួន ខណះជិះដួលម៉ូតូ ក្រោយពីជិះ គេចពីជនរងគ្រោះ ។

កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលគេដឹងថា អតីតមន្រ្តីអង្គរក្ស ខណះដែលបុរសម្នាក់នេះ ធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីនារីជាសិស្សសាលាម្នាក់ នៅពេលជិះម៉ូតូរត់គេចបានប្រមាណ៥០ម៉ែត្រ ក៍ត្រូវប្រជាពលរដ្ឋឡោមព័ទ្ធ បន្ទាប់ពីជនសង្ស័យ បុកជាមួយជនរងគ្រោះ ។

ជនសង្ស័យម្នាក់នេះ ត្រូវបានសមត្ថកិច្ច ចាប់បាន កាលពីវេលាម៉ោង ១០និង០៥នាទី ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះលេខ១៩៩B ផ្លូវ២៦៥ កែងផ្លូវ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក នៅពេលដែលជនសង្ស័យជិះម៉ូតូតូ បុកម៉ូតូនារីរងគ្រោះ ហើយជ្រុលទៅបុក រថយន្តបន្ថែម ទៀតនោះ។

 ជនសង្ស័យម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះសេង វីរះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំស្ថានីយ ទូរទស្សន្ត អាស៊ីអាគ្នេហ៍ ផ្លូវ២០០៤ សង្កាត់ទឹថ្លា ខណ្ឌសែន សុខ ។ ចំណែកនារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះអ៊ឹម ជេនី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់ប្លុក សំណង់១២ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានរងរបួសធ្ងន់ធ្ងរ ហើយក៏ត្រូវបាន គេជួយសង្គ្រោះ ដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ។

 មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុសិស្សសាលា រងគ្រោះបានជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ២នាក់ បងប្អូន ដោយធ្វើដំណើរ តាមបណ្តោយផ្លូវ១៣២ ក្នុងទិសដៅពីកើតមកលិច ហើយក្នុងខណះ នោះជនរងគ្រោះ បានលើកទូរស័ព្ទ និយាយ ស្របពេលនោះ ជនសង្ស័យម្នាក់ នេះក៏បាន ជិះម៉ូតូ មកអែបក្បែរ ក្នុងទិសដៅបញ្ច្រាស ទិសគ្នាហើយក៏បាន ធ្វើសកម្មភាព ឆក់យក ទូរស័ព្ទ នារីរងគ្រោះ បានសំរេចតែម្តង ។

ក្នុងស្ថានភាពបែបនេះ នារីរងគ្រោះក៏បានស្រែកចោរៗ និងបានបត់ម៉ូតូ មកក្រោយវិញដេញតាម។ នៅពេលដេញ តាមបានប្រមាណ ៥០ម៉ែត្រម៉ូតូ ជនរងគ្រោះក៏បានប៉ះគ្នា ជាមួយម៉ូតូជនសង្ស័យ រហូត ជ្រុលទៅបុក រថយន្តកូរ៉េមួយគ្រឿងទៀត ទើបធ្វើឲ្យនារីរងគ្រោះ រងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យ ក៏ត្រូវបាននគរបាល ដែលល្បាត នៅក្បែរនោះចាប់បានភ្លាមដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]