បាត់ដំបង ៖ ក្មេងប្រុសមានអាយុ ១៤ឆ្នាំ ២នាក់ ត្រូវបានសមត្ថកិច្ច ចាប់បញ្ជូន ទៅតុលាការខេត្ត នៅ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៤ នេះ តាមពាក្យបណ្តឹង ម្តាយក្មេងរងគ្រោះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៤ ដោយជាប់ចោទ ពីបទ រំលោភសេពសន្ថវៈ លើអនីតិជន ដូចគ្នា នៅចំណុចភូមិស្ទឹងតូច ឃុំ កំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ២នាក់មាន ទី១-ឈ្មោះ ហែម វ៉ាន់នី ភេទប្រុស អាយុ១៤ឆ្នាំ ទី២- ឈ្មោះ ផាន សុភក្រ អាយុ ១៤ឆ្នាំ (ជាបងប្អូនជីទួតមួយ) រស់នៅភូមិកើតហេតុខាងលើ។ ចំណែក ក្មេងស្រីមានអាយុ ៧ឆ្នាំ នៅភូមិជាមួយគ្នាខាងលើ ។ តាមចម្លើយ ជនសង្ស័យទាំង ២នាក់ និយាយប្រាប់ អ្នកយកព័ត៌មានយើងថា នៅវេលាម៉ោង ១១ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៤ ពួកខ្លួនបានចេញពីរៀនក៏ បបួលគ្នាទៅមាត់អូរ ដើម្បីរកឈើធ្វើដងជំពាមកៅស៊ូ តែរកមិនបាន ហើយនាំគ្នាចុះមុជទឹកអូរលេង រួចនាំ គ្នាទៅផ្ទះ។ ចំណែកម្តាយ ជនរងគ្រោះ បាននិយាយថា កូនស្រីរបស់គាត់បានទៅងូតទឹកអូរ កន្លែងកើតហេតុ ចម្ងាយពីផ្ទះប្រហែល ២០០ម៉ែត្រ ក៏ត្រូវជនទាំង ២នាក់ ចាប់ដៃ ចាប់ជើងសម្រាត ហើយរំលោភ ខណៈ បងប្រុសក្មេងរងគ្រោះមកទាន់ នេះបើតាមសម្តីម្តាយក្មេងរងគ្រោះបានអះអាងប្រាប់ ។ តែជនសង្ស័យទាំង ២នាក់បានឆ្លើយបដិសេធថា ពួកខ្លួនមិនធ្វើតាមការចោទប្រកាន់ដូច្នេះឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ច នគរបាលស្រុក បានចាប់បញ្ជូនជនសង្ស័យទាំង២នាក់ មកស្នងការខេត្ត ដើម្បីបញ្ជូនបន្តទៅ តុលាការនៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៤ នេះ ជាអ្នកសម្រេចតាមនីតិវិធី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]