មនុស្សភាគច្រើនតែងតែ មានបញ្ហាឈឺចាប់ តាមសន្លាក់ឆ្អឹងដូចជា ដៃ រឺក៏ជើង ដែលធ្វើអោយមាន ផលលំបាកយ៉ាង ខ្លាំងនៅក្នុង សកម្មភាពប្រចាំថ្ងៃ។ យ៉ាងណាមិញ ការឈឺចាប់សន្លាក់វាអាច អោយអ្នកគ្រោះថ្នាក់បាន ប្រសិនអ្នកមិនបានការពារភ្លាមៗ។ ខាងក្រោមនេះ ជាវិធីព្យាបាល ការឈឺចាប់ តាមសន្លាក់លើដងខ្លួនបាន៖

 ១) ហាត់ប្រាណ៖ វាជាសកម្មភាពមួយ ដែលអ្នកឈឺសន្លាក់គួរតែធ្វើ ប្រសិនអ្នកជាមនុស្សចាស់ អ្នកអាចរត់តិចៗ និងបើអ្នកជាក្មេងមានកម្លាំងខ្លាំងនោះ អ្នកអាចយកវិធីហាត់ប្រាណ បែបហែលទឹក ។ ជាពិសេសនោះការហាត់ប្រាណ វាជួយអោយចលនាអាច បត់បែនបានយ៉ាងល្អ ។



២) ពាក់ស្រោមដៃ ៖ ប្រសិនអ្នក ហើមកដៃ រឺក៏ម្រាមដៃ អ្នកអាចយកស្រោមដៃពាក់ ពេលយប់មុនចូលគេង ។ នៅពេលព្រឹកឡើង ការហើមនោះនឹង ត្រលប់ទៅដូចដើមវិញ។



៣) ពិសារត្រីមានជាតិខ្លាញ់៖ គ្រប់គ្នាបានដឹងហើយ ថាត្រីដែលសំបូរជាតិខ្លាញ់អូមេហ្កា៣នោះ ជាត្រីអាចជួយអ្នកដែលមាន បញ្ហារលាកសន្លាក់បានយ៉ាងល្អ។ ជាពិសេស វាជួយកាត់បន្ថយ ការហើមសាច់ណាមួយ ត្រង់បរិវេណដងខ្លួនបានទៀត។ ដូច្នេះអ្នកអាច ពិសារត្រីសំបូរ ជាតិខ្លាញ់អូមេហ្កា៣ ប្រមាណ ២០០០មីលីក្រាម ចំនួន៣ដងក្នុងថ្ងៃ។



៤) ខ្ញី៖ ខ្ញីអាចធ្វើអោយ ឈាមរត់បានល្អ និងជួយការពារអាការៈឈឺចុកចាប់ រឺក៏ភ្លាត់ឆ្អឹងបាន។ វិធីព្យាបាល គឺអ្នកពិសារម្សៅខ្ញី ប្រមាណកន្លះស្រាបព្រា រឺក៏យកខ្ញីស្រស់ ៣០ក្រាមមកពិសារ ក្នុងមួយថ្ងៃក៏បាន ។



៥)តែបៃតង៖  តែបៃតង ជាតែមួយប្រភេទដែលជួយការពារ សញ្ញាឈឺសន្លាក់បាន ។ ដោយតាមការសិក្សាបាន អោយដឹងថាមនុស្សស្រីដែល ពិសារទឹកតែបៃតង ចំនូន៣កែវក្នុងមួយថ្ងៃ គឺ៦០%ដែលមានឪកាសតិចតួចណាស់ ក្នុងការឈឺ រឺក៏រលាក សន្លាក់ជាងមនុស្សស្រីផ្សេងទៀត ដែលមិនពិសារតែបៃតង។



 ទាំងនេះជាវិធីព្យាបាលតាម បែបធម្មជាតិដែល ជួយបង្ការការឈឺចុកចាប់ តាមសន្លាក់លើបរិវេណ ដងខ្លួនបាន។ ដូច្នេះអ្នកអាចរើសយក វិធីណាមួយមកព្យាបាលក៏បាន ដែលគិតថា មានភាពងាយស្រួល សំរាប់អ្នក។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]