បុរសម្នាក់បានទទួលស្គាល់ ថាគាត់បានចាប់ក្មេងស្រីម្នាក់រំលោភ ពិតប្រាកដមែនដោយសារតែ គាត់ចង់បានអាយុវែង ទើបគាត់ធ្វើបែបនេះ ដោយយោងតាម ការរាយការណ៏របស់ប៉ូលីស នៅតំបន់ Nigeria  ប្រទេសអាហ្វ្រិក។

ក្នុងព័ត៌មានបានបង្ហាញឲ្យដឹងថា បុរសនេះមានឈ្មោះ Alhaji Ganiyu អាយុ៧១ឆ្នាំ បានចាប់រំលោភ ក្មេងស្រីម្នាក់អាយុ៧ឆ្នាំ  ដែលគាត់មានមុខរបរជាអ្នកប្រមាញ់សត្វ និងសន្តិសុខម្នាក់ ។ ក្នុងនោះដែរ គាត់បានប្រើអន្ទាក់ដោយដាក់នំ ក្នុងបន្ទប់ ដែលជាវិធីអាចលួងលោម នាងអោយចូលក្នុងបាន។

យ៉ាងណាមិញ ម្តាយជនរងគ្រោះបាន ប្ដឹងប៉ូលីសពីបញ្ហារំលោភនេះ និងនៅពេល ចាប់ខ្លួន Ganiyu បានបុរសចំណាស់នេះនិយាយថា "ខ្ញុំចង់បានអាយុវែង ដើម្បីរស់នៅលើពិភពលោក បានតទៅមុខទៀត ប៉ុន្តែអ្វីដែលខ្ញុំធ្វើ នេះគឺមិនមែនជាទំលាប់ រឺក៏ចង់បានលុយដូច គ្រប់គ្នានិយាយនោះទេ ហើយខ្ញុំក៏សោកស្តាយរាល់ទង្វើរបស់ខ្ញុំ ដែលបានប្រព្រឹត្តបែបនេះដែរ"។

 នេះជាអំពើអមនុស្សធម៌មួយ ដែលមនុស្សចាស់ម្នាក់បាន រំលោភក្មេងស្រី ដែលនាងមានអាយុត្រឹម តែ៧ឆ្នាំសោះ ដោយនិយាយថា សុទ្ធតែចង់បាន ការរស់នៅបានយូរ។


ចុះប្រិយមិត្តគិតថា គាត់បានចាប់រំលោភក្មេងស្រីនេះ ដោយសេចក្កីឥណ្ហា រឺក៏ចង់បានអាយុវែង ដូចជនល្មើសបាននិយាយមែន?

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]