រាជ​ធានីភ្នំពេញ ៖ ​ ម៉ូតូ​ឌ្រីមសេ១២៥ ស៊េរី ២០១២ ពណ៌ខ្មៅ​​អត់​កញ្ចក់​ អត់ពាក់មួក​ការ​ពារ​​សុវត្ថិភាព បុកគ្នា​ជាមួយ​​រថ​យន្ត​កូរ៉ូឡា ពណ៌​ទឹក​ប្រាក់​ផ្លោង​អ្នក​បើក​ម៉ូតូ​ផុត​​ដំបូល​រថយន្ត តែ​សំណាង​ល្អ ​មិន​មាន​រង​របួស​ទេ ។​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​កាល​ពីវេលា​ម៉ោង​១២ ​និង​២០​នាទី​រំលងអធ្រាត្រ ​ឈានចូល​ថ្ងៃទី​១៥ ឧសភា ​នៅ​ចំណុច​​ផ្លូវ​៩៩ កែង​៤៦៦​​មុខ​ហាង​​កាត់ស​ម្លៀក​បំពាក់​សោភ័ណ ក្នុង​សង្កាត់​បឹង​ត្របែក​​ ខណ្ឌចំការមន ។

​ក្រោយពេល​កើតហេតុ ភាគីទាំងពីរ​បាន​ចរចា​គ្នា​ ដោយ​ខាង​រថយន្ត​​ទាម​ទារ​​ឱ្យ​ខាង​ម៉ូតូ​សង​ចំនួន​៥០​ដុល្លារ តែ​ខាង​ម៉ូតូ​ប្រាប់ថា​​អត់​មាន​លុយ​សង ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​វាស់វែង​ ហើយ​យក​ម៉ូតូ​​​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​​អធិការ​ដ្ឋានខណ្ឌ​ចំការ​មន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]