បុរសជនជាតិចិនម្នាក់ បានបង្ហាញពី សមត្ថភាពដ៏អស្ចារ្យរបស់គាត់ដោយ គាត់អាចពន្លត់ទៀន អោយរលត់ ដោយប្រើតែកណ្ដាប់ដៃ។

ជាធម្មតា យើងតែងតែប្រើមាត់ ដើម្បីផ្លុំខ្យល់ ពន្លត់ទៀន ឬ ក៏បក់អោយទៀនរលត់ តែ លោក Chen Jia ដែលរស់នៅ Zhengzhou នៃខេត្ត Henan ប្រទេសចិន បានប្រើកណ្ដាប់ដៃ ពន្លត់ទៀន ១៥ដើម ដែលមានរយៈ ចំងាយ ២ម៉ែត្រ។

គាត់បានប្រើប្រាស់ កណ្ដាប់ដៃកុងហ្វូ ដែលហៅថា  Shaolin Sunshine Hand ដែលអាចអោយកំលាំងដៃ របស់គាត់ មានថាមពលខ្លាំងក្លា និង អាចពន្លត់ទៀន ត្រឹមរយៈពេលតែ ២០ វិនាទីប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ គាត់បានអោយមនុស្សប្រុស ស្រី ២នាក់ មកសាកល្បង ធ្វើដូចគាត់ ហើយលទ្ធផល គឺ ធ្វើមិនបានដូចគាត់ឡើយ។

ចង់ដឹងថា គាត់ធ្វើបានយ៉ាងដូចម្ដេច សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖



តើលោកអ្នកអាចធ្វើបានដូចគាត់ដែរឬទេ?

ប្រភព៖ បរទេស

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]