ភ្នំពេញ : បុរសជាអ្នកលក់ពោតស្ងោរម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវបានក្មេងស្ទាវ បើកម៉ូតូយ៉ាងលឿនទៅបុក បណ្តាល ឲ្យរងរបួស បាក់ជើងឆ្វេង និងបែកក្បាលពីក្រោយ កាលពីវេលាម៉ោង ប្រមាណ១៨ និង៣០នាទី ព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

ពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នំា២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AG-3119 ជិះម្នាក់ឯង ដែលគេស្គាល់ឈ្មោះ ជា សុបុិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់ពោតស្ងោរ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិ កន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ។

ប្រភពបន្តទៀតថា បុរសខាងលើជិះពីលិចទៅកើត តាមផ្លូវបេតុង ច្រកសាលា សុវណ្ណភូមិ ចេញមកផ្លូវជាតិ លេខ៣ បត់ឆ្លងផ្លូវទៅជើង ខណ:ដែលម៉ូតូកំពុងបត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-8852 ជិះដោយក្មេងស្ទាវ២នាក់ បើកបរក្នុងល្បឿនលឿនជ្រេគេឯង ពីជើងទៅត្បូង បោលទៅបុកម៉ូតូសេ១២៥ ទាំងកំរោល ធ្វើឲ្យបុរសលក់ពោតស្ងោរដួលរងរបួស បាក់ជើង ខាងឆ្វេង និងបែកក្បាលពីក្រោយ ។

ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ។ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ រង់ចាំភាគីទំាង សងខាង ដោះស្រាយពេលក្រោយ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]