រូបភាព មិនគួរឱ្យជឿ ទាំងនេះ បានផ្តល់នូវ ពន្លឺ និងទេសភាព ដែលមើលទៅ ដូចជា ពិភពផ្សេង មួយ ប៉ុន្តែវាពិត ជាមានមែន និងនេះជាទីក្រុង ដ៏ត្រជាក់បំផុត នៅលើផែនដីនេះ។ 

ប្រសិនជាប្រិយមិត្ដស្រមើស្រមៃ ទៅរស់នៅក្នុង ទីក្រុងមួយ ដែលមានសីតុណ្ហភាព ដក ៤៥C តើនឹងរឹងខ្លួនប៉ុណ្ណានោះទៅ? តែអ្វីទាំងនេះគឺការពិត សម្រាប់មនុស្សជាង ២៥០,០០០ នាក់ ដែលជាប្រជាជនរស់នៅ Yakutsk នៃស៊ីបេរី ដែលជាផ្នែកមួយនៃប្រទេស រុស្សីនេះ។ យ៉ាងណាមិញ ស្ថិតនៅក្នុងតំបន់ទឹកកក ដែលមាន សក្តានុពល ដ៏កាចសាហាវ បែបនេះធ្វើឲ្យមនុស្សជាច្រើន ដែលមិនធ្លាប់រស់នៅលើនេះ យល់ថា ប្រជាជនទាំងនេះតែងតែផ្ដាសាយ តែជាក់ស្ដែងមិនមែននោះទេ។

គួរបញ្ជាក់ថា Yakutsk មានទីតាំងស្ថិត នៅលើច្រាំងទន្លេ Lena  និងនៅជុំវិញ ២៨០ គីឡូម៉ែត្រខាងត្បូង នៃតំបន់អាក់ទិក ដែលនេះមានន័យថា អាកាសធាតុ គឺស្ថិតនៅសភាព ត្រជាក់ និងធ្ងន់ធ្ងរបែបនេះជារៀងរហូត មិនដូចជាភូមិមួយដែលនៅក្នុងរុស្សីដូចគ្នា អាចមានសីតុណ្ហភាពធ្លាក់ដល់ក្រោមសូន្យ នារដូវត្រជាក់នោះទេ។ ម្យ៉ាងវិញទៀត នេះអាចជាមូលហេតុ ដែលក្នុងអំឡុងឆ្នាំ ១៦០០ ឧក្រិដ្ឋជនជាច្រើន ត្រូវបានគេ និរទេសខ្លួន នៅទីនេះ ហើយតំបន់នេះផ្ទាល់ ត្រូវគេស្គាល់ថាជា « គុក ឥតជញ្ជាំង "។

ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ តំបន់នេះ បានប្រែក្លាយជាតំបន់ ដ៏មានប្រយោជន៍និង មានអំនួតខ្លាំងទៅលើ សម្បត្ដិធម្មជាតិ ដោយសារតែ ទីនេះជាអ្នកផ្គត់ផ្គង់ គ្មានទីបញ្ចប់ នៃត្បូងពេជ្រ និងមាស ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំមួយនៃ ប្រេងនិងឧស្ម័នផងដែរ។ ជាមួយគ្នានេះ អ្នកថតរូបម្នាក់ ដែលមានឈ្មោះថា Amos Chapple បានទទួលពានរង្វាន់ ក្នុងឋានៈជាអ្នក ថតយកនូវរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល ទាំងនេះនៅក្នុងតំបន់នេះ។

ចុះប្រិយមិត្ដនឹងមានអារម្មណ៍បែបណាទៅ? បើរស់នៅក្នុងតំបន់មួយ ដែលមានសីតុណ្ហភាពត្រឹមតែ ដក ៤៥C ខណៈពេលស្រុកខ្មែរនាពេលថ្មីៗនេះ មានសីតុណ្ហភាព ២០ C បែរជាធ្វើឲ្យមានអារម្មណ៍រងាបាត់ទៅហើយនោះ?

សូមទស្សនារូបភាពនៅ Yakutsk ប្រទេស ស៊ីបេរី  ទាំងអស់គ្នា៖

យុវវ័យនាំគ្នារាំលេងក្នុងក្លឹប ដើម្បីកាត់បន្ថយកម្ដៅ

រូបសំណាករដ្ឋាភិបាលដំបូងបង្អស់របស់ទីក្រុងនេះ គឺលោក Ivan Kraft ដែលមិនដែលស្គាល់កម្ដៅព្រះអាទិត្យបែបណា ជាយូរណាស់មកហើយ




















ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]