រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ ១គ្រឿង បើកបរដោយបុរសម្នាក់ធ្វើដំណើរយ៉ាង លឿនតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវម៉ៅសេទុង ចំណុចស្តុបទេពផន ក៏បានជ្រុលល្បឿនទៅបុកម៉ូតូសាន់យ៉ាន់ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BF-2743 ចំពីមុខពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ១២ និង ០៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ មករា ២០១៤ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ក្រោយកើតហេតុ រថយន្តបង្កបានបើករត់គេចបាត់ ចំណែកជនរងគ្រោះត្រូវគេដឹកទៅសង្រ្គោះនៅពេទ្យឯកជន រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]