រឿងមិនគួរអោយជឿមួយ បានកើតឡើងនៅប្រទេសចិន បន្ទាប់ពីលោកយាយ អាយុ ៨០ ឆ្នាំម្នាក់ អាចអាវង់ (push up) បានរហូតដល់ ១៥០ ដងក្នុងមួយថ្ងៃ ព្រមទាំង ១៥០ ដងទៀត ដោយការដេកពត់ក្បាលពោះ (sit-up) ដែលយុវជនជំទង់ខ្លះពិបាកនឹងធ្វើបានទៀតផង។

បច្ចុប្បន្នលោកយាយស្នាក់នៅស្រុក ហ្វូចូវ ខេត្តហ្វូចៀន ភាគខាងកើតប្រទេសចិន បានខិតខំហ្វឹកហាត់អស់រយៈពេល ៣ ឆ្នាំទើបបានសម្រេចដល់គោលដៅបច្ចុប្បន្ន ដោយពីមុនលោកយាយអាចធ្វើការ អាវង់ បានត្រឹមពី ៥ ទៅ ១០ ដងតែប៉ុណ្ណោះ។ ក្នុងនោះ លោកយាយក៏ចូលចិត្តនូវប្រភេទកីឡាឯទៀត ដូចជា វាយសី និងបាល់បោះ ជាដើម។

គួរបញ្ជាក់ផងដែរថា ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃនេះ បានធ្វើអោយលោកយាយមានសុខភាពល្អ ពិសាឆ្ងាញ់ ព្រមទាំងចូលសម្រាន្តទៀងទាត់ទៀតផង។








តើប្រិយមិត្តយល់យ៉ាងណាដែរ? តើប្រិយមិត្តណាខ្លះដែលអាចធ្វើដូចលោកយាយ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]