កាលពីថ្មីៗនេះ បុរសម្នាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីវាយ និងបោះកូនប្រុសអាយុ ៤ ឆ្នាំរបស់ខ្លួន ចូលក្នុងធុងសម្រាម គ្មានត្រាប្រណី នាស្រុក Baiyun ខេត្ត គ័ងចូវ ប្រទេសចិន កន្លងទៅនេះ។

ក្មេងប្រុសម្នាក់នេះត្រូវរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងមានឈាមហូរក្នុងខួរក្បាលទៀតផង ប៉ុន្តែបានងើបដឹងខ្លួនហើយឥឡូវកំពុងតែសម្រាកព្យាបាលផងដែរ។

បើយោងតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ បានអោយដឹងថា បុរសជាឳពុក ដំបូងបានចាប់ច្របាច់ ក កូនរបស់ខ្លួនឯង បន្ទាប់មកក៏បោះរូបគេទៅក្នុងធុបសម្រាម ហើយថែមទាំងចាក់សម្រាមចូលធុងថែមទៀតផង។

ភ្លាមៗបន្ទាប់ពីកើតហេតុ សាក្សីបានទូរស័ព្ទទៅហៅរថយន្តសង្គ្រោះបន្ទាន់ ហើយបញ្ជូលក្មេងប្រុសរងគ្រោះទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា ដំណើរដើមទងនៃហេតុការណ៍នេះ ប្រហែលជាទំនងមកពីកំហឹងរបស់ឳពុក ដែលបានជះទៅលើកូនប្រុស បន្ទាប់ពីប្រពន្ធរត់ទៅបាត់នោះ។










តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]