កាលពីថ្មីៗនេះ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Li Hao អាយុ ៣៦ ឆ្នាំរស់នៅខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន ត្រូវកាត់ទោសប្រហារជីវិត នៅថ្ងៃអង្គារ៍ កន្លងទៅនេះ បន្ទាប់ពីបង្ឃាំងទុកស្ត្រី ៦ នាក់ នៅបន្ទប់ក្រោមដី ទុកសម្រាប់ធ្វើជាទាសករផ្លូវភេទ ព្រមទាំងសម្លាប់បំបិទមាត់អស់ពីរនាក់។

បុរសម្នាក់នេះត្រូវជាប់ចោទក្នុងទម្ងន់ទោសដូចជា ឃាតកម្ម ចាប់រំលោភ ការបង្ឃាំងមនុស្សខុសច្បាស់ សេវាកម្មផ្លូវភេទ និងចែកចាយរឿងអាសអាភាស ដើម្បីប្រាក់ ជាដើម។

បុរសម្នាក់នេះបានប្រើល្បិចលួងលោមស្ត្រីទាំង ៦ នាក់នេះអោយមកផ្ទះរបស់គេ បន្ទាប់មកក៏ធ្វើការឃុំឃាំងស្ត្រីទាំងនោះ នៅបន្ទាប់ក្រោមដី ដែលរូបគេជីកហើយស្រេច អស់រយៈពេលពី ២ ទៅ ២១ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា គ្មានអ្វីដែលជាអាថ៌កំបាំងនោះទេ ពោលគឺស្ត្រីម្នាក់បានគេចខ្លួនផុតបានសម្រេច ហើយក៏រាយការណ៍ទៅប៉ូលីស អោយអន្តរាគមន៍ជួយសង្គ្រោះ និងចាប់ជនល្មើសផងដែរ។


តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]