ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ស្គាល់ និងបានលឺពី TK Avenue រួចមកហើយ។ ថ្ងៃនេះ ខ្មែរឡូត សូមណែនាំ និងចែករំលែក ទីកន្លែងថ្មីមួយនេះ ជូនទៅដល់ប្រិយមិត្តដែលចូលចិត្ត ដើរលេងកំសាន្ដ និងពិសារអាហារនៅតាម ភោជនីដ្ឋានល្បីៗនានា ឲ្យស្គាល់នូវ TK Avenue ដែលជាកន្លែងមួយប្រមូលផ្ដុំ ទៅដោយហាងទំនិញ ភោជនីដ្ឋាន និងរោងភាពយន្ដ ដែលផ្ដល់ភាពងាយស្រួលដល់ប្រិយមិត្ត មិនបាច់ទៅកន្លែងណាឆ្ងាយ ពីរ បីកន្លែងឡើយ។ TK Avenue បានចាប់ផ្ដើមសម្ពោធ កាលពីថ្ងៃទី២៧ ខែធ្នូ ២០១៣។

តើ TK Avenue មានទីតាំងនៅឯណា ជាកន្លែងអ្វី?

TK Avenue មានទីតាំងស្ថិតនៅកែងផ្លូវ ៣១៥ និង ៥១៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាផ្សារទំនើបទីមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមូលផ្ដុំនូវហាងទំនិញ ជាច្រើន ក្នុងទីកន្លែងតែមួយ ដែលកាន់តែផ្ដល់ភាពងាយស្រួលដល់អតិថិជន ចំណេញទាំងពេល ទាំងថវិកា មិនចាំបាច់ទៅណាឆ្ងាយច្រើនកន្លែង។



តើនៅ TK Avenue មានអ្វីខ្លះ?

នៅក្នុងទីតាំង TK Avenue មួយ គឺមាន៣០ជាងហាង ចាប់បើកពីម៉ៅង ៦ព្រឹក ដល់ម៉ោង១១យប់ ដែលសុទ្ធសឹងជាហាងល្បីឈ្មោះ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគេបានបែងចែកជាផ្នែកធំៗដូចជា៖

កន្លែងទិញឥវ៉ាន់ និងកន្លែងកំសាន្ដ

  • The Cosmopolitan – Adidas & Pedro
  • DFI Lucky Supermarket & Guardian Pharmacy
  • K Four & Samsung
  • Legend Cinema
  • Sovereign Retail Group – Mango & Xzara

ហាងដែលល្បីឈ្មោះ

  • Aussino
  • Neck & Neck
  • Shiseido
  • ZA
  • Pedro

ហាង និងសេវាកម្មជំនាញពិសេស

  • Chateau De Sable
  • Foreign Trade Bank (ធនាគារ FTB)
  • Lucky Salon
  • Smart Spot

ភោជនីយដ្ឋាន

TK Avenue គឺជាម្ចាស់ផ្ទះដ៏ល្អបំផុត អាចឲ្យប្រិយមិត្តទទួលបានអារម្មណ៍ ជិតស្និត ព្រោះអ្នកអាចស្វែងរក អាហារបានរហ័ស មិនមានការស្មុគស្មាញច្រើន ក្នុងនោះមានដូចជា៖

  • Brown Coffee & Bakery
  • Chatime
  • Dim Sum Emperors
  • Lucky Burger
  • Master Suki Soup Resturant
  • Metro
  • Pop Tea
  • Snow Yogurt
  • The First Degree
  • The Pizza Company
  • TOTO Raman & Ice-Cream

កិច្ចសំភាសន៍រវាងក្រុមការងារខ្មែរឡូត និងអ្នកដំណើរកំសាន្ដនៅ TK Avenue៖

មាននិស្សិតស្រីឆ្នាំទី៤ម្នាក់ រៀននៅសាកលវិទ្យាល័យ នរតុន ឈ្មោះ ចាន់នី បានផ្ដល់ឱកាសដល់ក្រុមការងារ របស់ខ្មែរឡូតធ្វើការសំភាសន៍។ កញ្ញា ចាន់នី បានប្រាប់ថា គាត់មកកាន់ TK Avenue ដើម្បីជួបជុំមិត្តភក្កិរបស់គាត់ និងញ៉ាំអាហារបន្តិចបន្តួចជាមួយ មិត្តរបស់គាត់។ ចំពោះទីកន្លែងដែលគាត់ ចាប់អារម្មណ៍ជាងគេនោះ ហាងកាហ្វេ BROWN ព្រោះភេសជ្ជៈនៅទីនោះមានរស់ជាតិ ឆ្ងុយឆ្ងាញ់ និងតម្លៃថោកសមរម។ កញ្ញា ចាន់នី បានប្រាប់ទៀតថា គាត់ចូលចិត្តនូវការ រចនាម៉ូតហាង របស់ TK Avenue តាំងពីកន្លែងនេះចាប់បើក គឺគាត់បានទៅលេង ច្រើនដង ស្ទើរតែភ្លេចថាប៉ុន្មានដងទៅទៀត។

ចំណាប់អារម្មណ៍របស់ប្រិយមិត្ត ចាន់នី៖ នៅ TK Avenue មានលក្ខណៈប្លែក ស្អាត ជាពិសេសមានរបស់ញ៉ាំ ជាច្រើនដែលជាតម្រូវចិត្តរបស់គាត់។

ខាងក្រោមនេះ បង្ហាញពីសកម្មភាព ក្នុងពេលសំភាសន៍របស់ក្រុមការងារខ្មែរឡូត

តាមសំដី សិស្សប្រុសម្នាក់ឈ្មោះថា ឧត្តម រៀននៅសាកលវិទ្យាល័យ គ្រប់គ្រង បានផ្តល់បទសំភាសន៍ពី តំបន់TK Avenue នេះថា៖ គាត់បានមកលេងនៅ TK Avenue ជាច្រើនដងហើយ ព្រោះតែទីនោះមានហាងទំនេញ និងភោជនីយដ្ឋានជាច្រើន បានធ្វើឲ្យទាក់ទាញចិត្តគាត់ទៅទស្សនា និងដើរកំសាន្ត។ ចំពោះទិដ្ឋភាពទាំងនោះ គាត់យល់ថា មានលក្ខណៈប្លែកខុសពីគេ និងមានការដេគ័រចម្រុះពណ៌ដ៏ស្រស់ស្អាត ជាពិសេសពេលមកដល់ទីនេះភ្លាម គាត់មានអារម្មណ៍ថា ហាក់ដូចនៅក្នុងបរទេសអញ្ចឹង។

លោក ឧត្តមបានបន្តថា នៅទីនោះប្រមូលផ្តុំ ទីកន្លែងដែលមានម៉ាកយីហ៊ោ ល្បីៗ ដូចជាហាង Brown Cofree ហាងតែ Chartime ហាងការ៉េម TOTO ហាងតែគុជ Pop Tea ហាង Pizza និងមានហាងជាច្រើនទៀត ប៉ុន្តែចំពោះគាត់វិញ គឺចូលចិត្តហាងតែគុជ Pop Tea ជាងគេ ពីព្រោះគាត់ចូលចិត្តរស់ជាតិ តែគុជនៅទីនោះ និងអាចជជែកលេងជាមួយមិត្តភក្តិរបស់គាត់ អាចស្តាប់ចម្រៀងកំដអារម្មណ៍បាន។ បន្ថែមពីនោះទៅទៀត ភាគច្រើនគាត់មកពេលល្ងាច ដោយសារវាមាន មនុស្សអ៊ូអ៊រ។

ជាចុងបញ្ចប់ គាត់បាននិយាយថា គាត់ពេញចិត្តទីកន្លែងនេះណាស់ ទាំងទេសភាពស្អាត និងមានអនាម័យល្អ ធ្វើអោយគាត់ និងមនុស្សគ្រប់គ្នា មានការចូលចិត្ត និងតែងតែមក ទស្សនាជារៀងរាល់ថ្ងៃ ណាមួយអាចមានជម្រើសច្រើន ក្នុងការដើរលេង និងពិសារអាហារ ថែមទាំងចំនេញពេលវេលាទៀតផង ពីព្រោះមានហាងជាងច្រើន បានប្រមូលផ្ដុំនៅទីនោះតែមួយ។

កែសម្រួលដោយ តូម៉ាតូ & កា

ខ្មែរឡុរត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]