ការជិះកង់នៅ ក្នុងទីក្រុងអាច បណ្តាលអោយ មានគ្រោះថ្នាក់ មិនត្រឹមតែ អ្នកអាចវង្វេងផ្លូវ ប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើ អ្នកជិះកង់ នៅពេលយប់ ទោះបីជាអ្នក ពាក់អាវកាក់ ឬក៏អ្វីៗ ផ្សេងទៀតដែល មានចំណាំងផ្លាត ក៏ដោយ អ្នកនៅតែ អាចប្រឈមមុខ ជាមួយនឹងគ្រោះថ្នាក់ ដូចជា ប៉ះទង្គិចជាមួយ រថយន្ត, ម៉ូតូ ព្រមទាំងមនុស្ស ជាដើម។

ប៉ុន្តែស្រោមដៃ Zackees LED ប្រហែលជាអាច ជួយអ្នកបានច្រើន ក្នុងការជិះកង់ នៅពេលយប់ ដោយសារ មានសញ្ញា លោតភ្លឹបភ្លែត នៅលើដៃ របស់អ្នក។

គំនិត ដ៏ល្អមួយនេះ បានបង្កើតវត្ថុ ដែលសាមញ្ញ តែមានសារៈប្រយោជន៍ខ្លាំង នោះគឺស្រោមដៃ ជិះកង់មួយគូ ដែលមានភ្ជាប់ទៅដោយ សញ្ញាព្រួញដែល មានភ្លើង LED។ ហើយក៏មាន ប៊ូតុងដែកមួយ ដែលនៅរវាង ចន្លោះដៃមេ និងដៃចង្អុល ដូច្នេះអ្នកអាចចុច វាបានយ៉ាងងាយ ជាមួយនឹងមេដៃ របស់អ្នក និងធ្វើការ ផ្តល់សញ្ញាចំពោះ ទិសដៅដែលអ្នក ចង់បត់។

ស្រោមដៃនេះមាន ថាមពលថ្មអាចប្រើ បានចាប់ពី ៣ខែដល់ ៦ខែ ហើយវាក៏ត្រូវបាន ផលិតឡើងដោយ ស្បែកនិងមាន ខ្យល់ចេញចូល គ្រប់គ្រាន់ ធ្វើអោយមាន ភាពសុខស្រួល ទៅដល់អ្នកជិះកង់។

ចំពោះតម្លៃ ទៅលើស្រោមដៃ មួយគូនេះ ប្រហែលជា ៧៥$។ តើអ្នកចាប់អារម្មណ៍ ដែរឬទេ?



 

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]