ខេត្ត​កំពង់ស្ពឺ ៖ អំពើ​ហិង្សា​​រវាង​កូន​​​ប្រសា​ប្រុស​​​និង​ឪពុក​​ក្មេក​ ខណៈ​ដែល​កូន​​ប្រសា​​ស្រវឹង​​ឪពុក​ក៏​ស្រវឹង​​ដែរ ​ដោយ​ឪពុក​ក្មេក​​លើកដៃ​វាយ​​សម្លាប់​កូនប្រសា​នឹង​ដែក​ស្បែង​ឥត​មេត្តា​ បណ្តាល​ឱ្យ​កូន​ប្រសា​ស្លាប់​ក្នុងថ្លុក​ឈាម​​យ៉ាង​អាណោច​អាធ័ម​បំផុត​ ។ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​​កាលពី​វេលាម៉ោង​១២និង​១០​​នាទី​​ថ្ងៃត្រង់​ ថ្ងៃទី​១៤ ឧសភា ​២០១២ នៅ​ក្នុងភូមិ​បាត់​ដឹង ឃុំ​ក្សេមក្សាន្ត ​ស្រុក​ឧដុង្គ ។

​លោក​អនុ​​សេនីយ៍​ឯក សម សាក់ ​នាយ​រង​ការិយា​ល័យ​​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ដែល​​ចុះ​ទៅ​ ធ្វើការ​ត្រួតពិនិត្យ​ហេតុ​ការណ៍​​នោះ​បាន​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​ឈ្មោះ​សុន ពៅ អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​កូន​​៣​នាក់​ ក្នុង​បន្ទុក​​ ឯ​ឪពុក​ក្មេក​​ជា​ជន​ដៃ​ដល់​​ឈ្មោះ​កង ​ម៉ៃ ​អាយុ​៧៣​ឆ្នាំ ​រស់​នៅ​ដំបូល​ផ្ទះ​ជា​មួយ​គ្នា​ ។ ​ប្រភពព័ត៌​មាន​​ពី​អ្នក​ភូមិបាត់​ដឹង និយាយ​​ថា ឈ្មោះ​សុន ​ពៅ ​ផឹក​ស្រា​ស្រវឹង​ខួបពេល​ស្រវឹង​ឡូឡា​​រក​​រឿង​ឈ្លោះ​​គេ​ឯង ស្ទើរ​រាល់​ថ្ងៃ ។ ​នៅ​​ថ្ងៃ​កើត​ហេតុ​​​ឈ្មោះ​​សុន ពៅ ​​ស្រវឹងជោក ហើយ​មាន​​ទំនាស់​ពាក្យ​សម្តី​ជា​មួយ​ឪពុក​​​ក្មេក​ពី​រឿង​​ធ្វើ​ម៉ាស៊ីន​ ភ្លើង​​ក៏​កើត​ជា​ជម្លោះ​​រហូតឈាន​ការ​វាយ​ប្រហារ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]