-ចាប់ជន សង្ស័យបាន តែបាត់លុយអស់ ៤០០ ដុល្លារ និង លុយខ្មែរមួយចំនួន
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបាន នគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក ខណ្ឌចំការ មន ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យ ឆក់កាបូបស្ពាយពីនារីម្នាក់ កាលពីវេលា ម៉ោង១៣ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ មុខធនាគារអេស៊ីលីដា ផ្លូវ២១៧ ក្រុម៥១ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា ជន សង្ស័យទាំងនេះ មានឈ្មោះ ១-ប៉ែន រ៉ាដូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះគ្មាន លេខ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ មុខមិនពិតប្រាកដ និងទី២-ឈ្មោះ តាន់ សារ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០៩ ក្រុម២៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មុខ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ គ្រី សភា ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅ ភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដ កំពង់ស្ពឺ ជានិស្សិតពេទ្យ។

តាមសំដីរបស់ជនរងគ្រោះ បាននិយាយ ថា នៅវេលាម៉ោងកើតហេតុខាងលើ ខ្លួនបាន ជិះម៉ូតូឌុបពីផ្សារដើមគរ មកឈប់នៅមុខ ធនាគារអេស៊ីលីដា ម្ដុំគល់ស្ពានស្ទឹងមានជ័យ ស្ថិតនៅតាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់បឹង សាឡាង ខណ្ឌទួលគោក ដើម្បីឈររងចាំរថ យន្ដក្រុងជិះទៅផ្ទះនៅឯខេត្ដកំពង់ស្ពឺ។ ជន រងគ្រោះបន្ដថា នៅពេលកំពុងឈររង់ចាំរថ យន្ដក្រុងនោះ ក៏ស្រាប់តែមានយុវជនម្នាក់ ដើរមកក្បែរ ហើយធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចរត់ឆ្លងផ្លូវចូលមកក្នុងភូមិ សាស្ដ្រសង្កាត់ទំនប់ទឹក ក្នុងភូមិសុខសាន្ដ តាម ផ្លូវ២០៩។ ភ្លាមៗនោះក៏មានសមត្ថកិច្ចដេញ តាម និងចាប់ជនសង្ស័យបានម្នាក់ ឈ្មោះ ប៉ែន រ៉ាដូ នៅក្នុងផ្ទះជួល ក្រុម២៤ ភូមិសុខ សាន្ដ ដោយមានវត្ថុតាងជាក់ស្ដែង គឺកាបូប ស្ពាយរបស់ជនរងគ្រោះ ដែលមានលុយ ៦១០ដុល្លារ, លុយខ្មែរ២៥ម៉ឺនរៀល និងទូរ ស័ព្ទមួយគ្រឿង។

នគរបាលមូលដ្ឋាន បានរៀបរាប់ថា បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចក៏ឈានទៅធ្វើការឃាត់ខ្លួនបាន បក្ខពួកម្នាក់ទៀត ឈ្មោះ តាន់ សារ៉ាន់ ។

នៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃ ដដែល សមត្ថកិច្ចក៏បានប្រគល់ឱ្យជនរង គ្រោះនូវថវិកា២០០ដុល្លារ លុយខ្មែរ១៨ម៉ឺន រៀល ព្រមទាំងទូរសព្ទ័មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បញ្ជូន ទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការ មន ដើម្បីកសាងសំណុំរឿងចាត់ការតាម និតិវិធីច្បាប់ ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]