រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ខឹង​ម្តាយ​ស្តី​បន្ទោស​​បាន​លេប​ថ្នាំ​ងុយ​​ដេក​អស់​​៣០​ គ្រាប់ ដើម្បី​​ប៉ង​បញ្ចប់​ជីវិត​​ខ្លួន​​ តែពេល​ប្រពន្ធ​មក​ទាន់​ប្រាប់ថា ស្លាប់ ឬ​រស់​កុំ​ប្រាប់​ម្តាយ​​​ឱ្យ​​សោះ ។ ហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​​ព្រឹក​ថ្ងៃទី​​១៤ ឧសភា នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ ។

បុរសគិតខ្លី​​ឈ្មោះ​ហេង ធី អាយុ​២០​ឆ្នាំ ​ជាអ្នក​ចែក​ចាយ​​កាសែត​ចិន​តាម​រោង​ចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​​កើតហេតុ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​​ប្រាប់​ឱ្យ ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​បុរស​ជា​ប្តីបាន​ប្រើ​នាង​ឱ្យ​​ទៅ​ទិញ​បាយ​ស្រូប​យក​មក​ ហូប ។ ពេល​នាង​ត្រឡប់​មក​ពី​ទិញ​បាយវិញ ស្រាប់តែ​​ឃើញ​​បន្ទប់ចាក់​សោដាក់គន្លឹះ​​​ខាង​ក្នុង​ជាប់​។ ពេល​ស្រែក​​ហៅ​មិន​ឆ្លើយ ​គោះ​ទ្វា​រក៏​មិន​ព្រម​បើក ទើប​អ្នក​ជិត​ខាង​ផ្អើល​ឆោឡោ​មក​ជួយ​គាស់​ទ្វារបន្ទប់​ក៏ឃើញ​បុរស​ជាប្តីដេក ​​បែក​ពពុះ​​មាត់​ស្កុល​ទៅ​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]