រឿងគួរអោយចាប់អារម្មណ៍ ប្រចាំឆ្នាំ ២០១១ ទាក់ទង គូស្នេហ៍

ភ្នំពេញ ​៖​ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ពេល​ដែល​គេ​ឃើញ​គូស្នេហ៍​មួយ​គូ​នាំ​គ្នា​លុត​ជង្គង់​សំពះ​អង្វរ​ឪពុកម្ដាយ​ខាង​ស្រី​ដោយសារ​តែ​ឪពុកម្ដាយ​ខាង​ស្រី​តាម​បំបែកបំបាក់​គូស្នេហ៍​​ស្រឡាញ់​គ្នា​អស់ពី​ចិត្ត​ទៅ​វិញ​ទៅ​មក​នោះ។ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង ១៥ និង​ ០៥នាទី​រសៀល ថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ ២០១១ នៅ​ចំណុច​បរិវេណ​វត្តភ្នំ ក្បែរ​នាឡិកា​ក្នុង សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

គូស្នេហ៍​មួយគូ​ដែល​ឪពុកម្ដាយ ខាង​ស្រី​តាម​បំបែកបំបាក់​នោះ ខាង​ស្រី​មិន​ត្រូវ​បាន​គេ​ស្គាល់​ឡើយ ប៉ុន្តែ​គេ​ដឹង​ថាជា​កូន​របស់​តា​ម៉ាប់ នៅ​ម្ដុំ​ផ្សារ​ចាស់ ខណ្ឌ ដូនពេញ ខាង​ស្រី​នោះ​មាន​អាយុ​ក្រោយ​ម២០ឆ្នាំ ប៉ុណ្ណោះ។ ចំណែក​ខាង​ប្រុស​ក៏​មាន​អាយុ​ក្រោម២០ឆ្នាំ ហើយ​មិន​ត្រូវ​បាន​​ ​គេ​មិន​ស្គាល់ឈ្មោះ​ដូច​គ្នា​ ដែល​ជា​ក្មេង​នៅ​អង្គការ​មិត្តសំឡាញ់ ។

ប្រភពព័ត៌មាន​ពី​ចំណុច​កើត​ហេ​ត​ហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្រហែលជា​គូស្នេហ៍​មួយគូ​នេះ បាន​នាំគ្នា​ចេញពីផ្ទះ ហើយ​ក្រុមគ្រួសារ​ខាង​ស្រី​បាន​តាមរក​កូន។ លុះដល់​រសៀល​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១១ ពូ​ខាង​ស្រី​ប្រទះឃើញ​គូស្នេហ៍​មួយគូ​នេះ​បាន​នាំគ្នា​ដើរលេង ហើយក៏បាន​ហៅនាងឲ្យ​ទៅផ្ទះ​វិញ ប៉ុន្តែ​ក្មួយ​ស្រី និង សង្សារ​របស់​គេ​មិន​ព្រម​ក៏​នាំគ្នា​រត់​ពី​បរិវេណ​វត្តភ្នំ​ចំហៀង​ខាងត្បូង​ក្បែរ​នាឡិកា​ធំ​ ។ លោកពូ​ក៏បាន​ទូរស័ព្ទ​ប្រាប់​ឪពុកម្ដាយ​ខាង​ស្រី​ឲ្យ​មក ហើយ​នៅពេលដែលក្រុម​គ្រួសារ​ខាង​ស្រីមកដល់​ បាន​គំរាម​ខាង​ប្រុស​ឲ្យ​ឈប់​ទាក់ទង​កូនស្រី​របស់​គាត់។ ដូច្នេះហើយ​ធ្វើ​ឲ្យ​គូស្នេហ៍​មួយគូ​នោះ​នាំគ្នា​លុត​ជង្គង់​សំពះ​ ប៉ុន្តែ​ក្រុមគ្រួសារ​ខាង​ស្រី​មិន​ព្រម​ឡើយ​ដោយនាំគ្នា​ចាប់​បំបែក​ពួកគេ​ឲ្យ​ទាល់តែ​បាន ដោយខាង​ស្រី​ត្រូវបាន​នាំចូល​ផ្ទះសំបែង​វិញ ចំណែក​ខាង​ប្រុស​ក៏​វិលត្រឡប់​កន្លែង​អង្គការ​មិត្តសំឡាញ់​វិញ​ផងដែរ។ ដូច្នេះហើយ​ពុំ​ដឹងថា​គូស្នេហ៍​នេះ​អាចមាន​វាសនា​ជួបគ្នា ឬ យ៉ាងណាទេ ព្រោះ​អី​ហេតុការណ៍​នោះ គេ​ឃើញ​ភាគី​ខាង​ប្រុស​មាន​វាសនា​ទាប​ជាង​ខាង​ស្រី៕

ដកស្រង់ ពីគេហទំព័រ កម្ពុជាថ្មី

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]