បាត់ដំបងៈ រថយន្តក្រុងរិទ្ធមុនី បើកបរពីភ្នំពេញ មកបាត់ដំបង ក្នុងល្បឿនលឿន ជែងរថយន្តរថយន្ត អេស្កាវ៉ាទ័រ ទៅមុខ តែត្រូវជួបឧបសគ្គ ខាងមុខ ក៏ត្រូវងាកទៅបុករថយន្ត អេស្កាវ៉ាទ័រ ពីក្រោយស្របទិស គ្នាបណ្តាល ឲ្យស្លាប់ព្រូរថយន្តខ្លួនឯងម្នាក់ របួសធ្ងន់២នាក់ និងស្រាលម្នាក់ កាលពីវេលា ម៉ោង ១៧និង ៣០នាទីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ នៅចំណុចមុខវត្តបញ្ញា តាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងក្រុមទី២ ភូមិ.ឃុំកំពង់ព្រះស្រុកសង្កែ។

មន្រ្តីនគរបាលចរាចរណ៍ ខេត្តបានឲ្យដឹងថា ជនរងគ្រោះដែល បានស្លាប់មាន ឈ្មោះ សំ ដារ៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត នៅខេត្ត ស្វាយរៀង។ ចំណែកអ្នកបើកបរ រថយន្តក្រុង របស់ ក្រុមហ៊ុនរិទ្ធមុនី ពណ៌លឿង ពាក់ស្លាកលេខ បាត់ដំបង 3A-0335 មិនស្គាល់ អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ ឯរថយន្តអេស្កា ជារបស់ក្រសួងធនធានទឹក បានបើកមកពីភ្នំពេញ ។

សាក្សីអ្នកជិះរថយន្តក្រុងរិទ្ធមុនី បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរថយន្ត ដែល ពួកគាត់ជិះបានបើកបរពីភ្នំពេញ មកបាត់ដំបង លុះមកដលចំណុចកើត ហេតុរថយន្តនេះ បានបើក យ៉ាងលឿន ដើម្បីជែងវ៉ារថយន្តអេស្កា បើកបរនៅពីមុខស្របទិសគ្នា ពេលវ៉ាបានទន្ទឹមគ្នា ហើយ ស្រាប់តែមានរថយន្ត២គ្រឿងទៀត បើកបរច្រាស់ទិសគ្នាមកចំពីមុខ ធ្វើរថយន្តរិទ្ធមុនី ទៅមុខមិនរួច ក៏ងាកថយមកបុក រថយន្តអេស្កាពីក្រោយ បណ្តាលឲ្យខ្ទេចមុខខ្លួន ឯងខាងស្តាំធ្វើឲ្យ ព្រូរថយន្តខ្លួនស្លាប់ ភ្លាមៗ នៅលើរថយន្ត និងអ្នកដំណើររងរបួសធ្ងន់២នាក់ និងស្រាលម្នាក់។ ភ្លាមៗនោះ អ្នកបើកបរ រថយន្ត បានបើកទ្ធាររត់គេចខ្លួបាត់។ មួយសន្ទុះក្រោយមក រថយន្តនគរបាលចរាចរណ៍ បានមកដល់ កន្លែងកើហេតុរួចធ្វើការវាស់វែង និងជួយដឹកអ្នករបួសយកទៅគ្លីនិកផ្សារណាត់។

លោកវរសនីយ៍ទោ សាត គឹមសាន នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ការគ្រោះថ្នាក់ ចរាចរណ៍ គឺបណ្តាលមកពីកត្តាមនុស្ស ដែលមានការធ្វេសប្រហែស ទើបបណ្តាលឲ្យជួបប្រទះ គ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរដូច្នេះ។ បច្ចុប្បន្នរថយន្តបង្កត្រូវ បានសមត្ថកិច្ចអូសយក មករក្សាទុកនៅការិយា ល័យជំនាញរងចាំភាគីទាំង២ចូល ខ្លួនមកដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ (ព្រូឡាន) បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]