រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​រង​របួស​ធ្ងន់​ដោយ​សារ​គេ​ជិះ​​​ម៉ូតូ​សេ១២៥ ​ពណ៌​ខ្មៅ ​បុក​ពី​ក្រោយ ខណៈ​កំពុងដើរ​​លើ​ចិញ្ចើម​ផ្លូវ​​​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ កាលពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ឧសភា ​នៅលើ​កំណាត់​​ផ្លូវ​វែង​ស្រេង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ជន​រង​គ្រោះ​មាន​ឈ្មោះ​​ឈឹម ​ប្រុស អាយុ​​៤៩​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​​លង្វែក ​ស្រុក​កំពង់​ត្រឡាច ​ខេត្តកំពង់ឆ្នាំង ។ ​ក្រោយ​ពេល​កើតហេតុ​​អ្នក​ឃើញ​ហេតុការណ៍​បាន​​ទូរស័ព្ទ​​ហៅ​​រថយន្ត​ សង្គ្រោះ​​ដឹក​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ ឯ​អ្នក​បើក​បរ​​ម៉ូតូ​​បាន​ជិះ​គេច​ខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]