តើក្រុមហ៊ុន Microsoft នឹងអាចដាក់ចេញ Windows 9 នៅខែតុលា ខាងមុខនេះមែនទេ?

យោងតាម របាយការណ៍ដែលទទួលបាន ពី Windows leaker WZOR គឺថា ក្រុមហ៊ុន Microsoft នឹងដាក់ចេញ Windows 9 ក្នុង រដូវស្លឹកឈើជ្រុះ។

វាផ្ទុយពីអ្វី ដែលយើងធ្លាប់ឮ អំពីកាលបរិច្ឆេទនៃការ ដាក់ចេញ Windows ថ្មី រហូតមកដល់ ពេលនេះ ដែលតាមរយៈរបាយកាណ៍ ពីមុនបានបញ្ជាក់ថា Windows 8.1 នឹងមានការ កែប្រែថ្មី (update) ហៅថា GDR1នោះ នឹងត្រូវដាក់អោយ ដំនើរការជាមួយនឹង Windows Phone 8.1 ព្រមទាំង Surface Mini tablet ក្នុងរដូវផ្ការីកនេះ។
ប្រភពជាច្រើន បានអះអាងថា Microsoft នឹងផ្តោតសំខាន់ ទៅលើ Windows 9 អំឡុងពេលធ្វើ សនិ្នសិទ (Microsoft’s BUILD conference) Windows 9 ត្រូវបានគេរំពឹង យ៉ាងខ្លាំងថា នឹងជាផ្នែកដ៏ធំមួយ ដែលដាក់ចេញ ក្នុងរដូវផ្ការីកឆ្នាំ២០១៥ ខាងមុខនេះ ព្រមទាំងបានបញ្ចេញ Windows Phone 9 និងការ update ថ្មី ទៅលើ Xbox One សម្រាប់ភ្ជាប់ជាមួយ នឹងប្រព័ន្ធប្រតិបត្តិការ ច្រើនផ្សេងទៀត។ នៅពេលនោះផងដែរ Windows RT ក៏ត្រូវបានសង្ឃឹមថា នឹងធ្វើការបញ្ចូលគ្នាជាមួយនឹង Windows Phone ផងដែរ។

ប្រភពព័ត៌មាន ទាំងនោះក៏បាន អះអាងទៀតថា ក្រុមហ៊ុន Microsoft កំពុងព្យាយាម ដាក់គំលាតខ្លួនអោយ ឆ្ងាយពី Windows 8 ដូចជាអ្វីដែល ខ្លួនធ្លាប់ធ្វើ ជាមួយនឹង Windows RT អញ្ចឹងដែរ។ ប្រសិនបើជាអញ្ចឹងមែន Microsoft អាចនឹងមានការដាក់ចេញ សម្រាប់ខែតុលា បានយ៉ាងល្អប្រសើរ ហើយក៏អាចនឹងបញ្ចេញ Windows 9.1 ក្នុងរដូវផ្ការីក 2015 ផងដែរ។
ដំនឹងទាំងអស់នេះ សុទ្ធតែជាពាក្យចចាមអារ៉ាម នឹងការយល់ឃើញរបស់ អ្នកវិភាគប៉ុណ្ណោះ ចំពោះព្រឹត្តិការណ៍ ជាក់ស្តែងយើងត្រូវ រង់ចាំសន្និសិទ BUILD 2014 នៅក្នុងខែមេសានេះ។





ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]