អំពើប្លន់បានកើតឡើងគ្រប់ប្រទេស មិនថាតែប្រទេសកម្ពុជា ឬ ប្រទេសដទៃនោះទេ តែងតែបានកើតឡើងជាញឹកញាប់ ស្របពេលនឹងករណីប្លន់មាស នៅប្រទេសកម្ពុជា នៅឯប្រទេសចិនក៏ មានករណីប្លន់មាសផងដែរកាលពីពេលថ្មីៗនេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១២ មានហាងមាសមួយកន្លែង នៅឯទីក្រុង ប៉េកាំង ប្រទេស ចិន ត្រូវបានចោរពាក់ ស្រោមមុខដែលមានគ្នា ២ នាក់ចូលប្លន់ដោយប្រើប្រាស់កាំភ្លើងខ្លី ២ ម្នាក់ មួយដើម។ ដោយយោងទៅតាមវីដេអូ ដែលម្ចាស់ហាងថតបាន​ តាមរយៈកាមេរ៉ាសន្តិសុខ ក្រុមប៉ូលិសបាន ចំនាយពេល ៤ ថ្ងៃក្នុងការកំនត់មុខសញ្ញាជនល្មើស និង បានធ្វើការឃាត់ខ្លួនដោយជោគជ័យ។ គួរបញ្ជាក់ផងដែរថា ក្រុមប៉ូលិសបាន នាំខ្លួនជនជាប់ចោទ មកទីសាធារណៈ ដើម្បីប្រកាសប្រាប់សាធារណៈជនថា ចោរប្លន់ទាំង ២ នាក់នោះ ពួកគេឃាត់ខ្លួនបានហើយ សូមកុំមានការព្រួយបារម្ភឡើយ។ នៅទីបញ្ចប់ក្រុមប៉ូលិសបាន យកមាសដែល ចោរទាំង ២ នាក់បានប្លន់យកមកប្រគល់ទៅដល់ម្ចាស់ហាងវិញ ដោយមានការអបអរសាទរពីសាធារណៈជន រាប់រយនាក់។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]