កំពង់ធំ ៖ មន្ដ្រីនគរបាល ចរាចរណ៍ជើង គោកខេត្ដកំពង់ធំ បានសម្រេចបញ្ជូន សំណុំរឿង និងអ្នកបើករថយន្ដ ដែលបុកអ្នក ជិះម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ទៅសាលាដំបូងខេត្ដ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ ។

ប្រធានការិយាល័យចរាចរណ៍ជើងគោក ខេត្ដកំពង់ធំ លោកព្រំ ចាន់ថុល បានឱ្យដឹង ថា បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ៨និង៤៥ នាទីស្ថិតនៅលើកំណាត់ផ្លូវលេខ៦ ក្នុងភូមិបាល្លង្គខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន សមត្ថកិច្ចរបស់ លោកបាន សម្រេចបញ្ជូនសំណុំរឿងនេះ នឹងអ្នកបើក រថយន្ដបង្កហេតុ ទៅតុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

លោកព្រំ ចាន់ថុល បានបន្ដថា អ្នកបើករថយន្ដបង្កហេតុរូបនេះ មានឈ្មោះ ឈុំ ឆាយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្ម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលបានបើក រថយន្ដដឹកអ្នកដំណើរ២៥កៅអីរបស់ខ្លួន បុកអ្នកបើកម៉ូតូឈ្មោះសួច គឹមស្រ៊ាង ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបាល្លង្គ ខាង លិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីភាគីទាំងពីរ បានបើកបញ្ច្រាសទិស គ្នា ។

ដោយ ៖ អ៊ុម ញឹប

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]