ភ្នំពេញ ៖ អ្នកបើករថយន្តបង្កម្នាក់ ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់រថយន្ត នៅចំណុចផ្លូវផ្សារព្រែកព្នៅ ចូលភ្នំបាសិត ក្នុងខណ្ឌសែនសុខ បន្ទាប់ពីជននេះ បានបើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ កាលពីវេលាម៉ោង ១១និង១០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅគីឡូម៉ែត្រលេខ ៩ តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាម៉ារីឆ្លាម ស៊េរី ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ន.ប 2-1448 បានបុកអ្នកបើកម៉ូតូឈ្មោះ វិន យ៉ានូវ ភេទប្រុស ជនជាតិវៀមណាម ជាកម្មករសំណង់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួចបើករត់ ប៉ុន្តែត្រូវសមត្ថកិច្ច ចាប់បាន នៅកន្លែងកើតហេតុខាងលើ ។

ប្រភពព័ត៌មានបានបន្តថា អ្នកបើករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ច ប្រាប់ថា មានឈ្មោះ ជុច វណ្ណារ័ត្ន  អាយុ ២៨ ឆ្នាំ រស់នៅភូមិដើមមាន សង្កាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ។

បច្ចុប្បន្ន សមត្ថកិច្ចសែនសុខ កំពុងទាក់ទងមកសមត្ថកិច្ចឫស្សី និងនគរបាលចរាចរ រាជធានីភ្នំពេញ ដើម្បីចាត់ការរឿងនេះ ៕

ដោយ ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]