ក្រុមហ៊ុន Google បានផ្សព្វផ្សាយ កែវដាក់ក្នុងភ្នែក (Contact lens) ដែលអាចជួយត្រួតពិនិត្យ កម្រិតជាតិគ្លុយកូស (glucose) នៅក្នុងទឹកភ្នែក។ នេះជាទិសដៅដ៏ មានសក្តានុពលមួយ សម្រាប់អ្នកជំងឺ ទឹកនោមផ្អែម រាប់លាននាក់ ដែលធ្លាប់តែចាក់ម្រាមដៃរបស់ខ្លួន ដើម្បីយកឈាមទៅពិនិត្យ សឹងតែ១០ដង ក្នុង១ថ្ងៃនោះ។

ឧបករណ៍ ដែលក្រុមហ៊ុន Google និយាយនេះ មានគុណភាពប្រើប្រាស់ យ៉ាងហោចណាស់ក៏ ៥ឆ្នាំដែរ វាគឺជា ឧបករណ៍វេជ្ជសាស្រ្តមួយ ក្នុងចំណោមឧបករណ៍ ផ្សេងទៀតដែល កំពុងតែត្រូវបានច្នៃម៉ូតដោយ ក្រុមហ៊ុនជាច្រើន សម្រាប់ធ្វើការត្រួតពិនិត្យ ជាតិគ្លុយកូស ចំពោះអ្នកជំងឺទឹកនោមផ្អែម វាមានភាពងាយស្រួល ច្រើនជាងការចាក់ម្រាមដៃ ដើម្បីពិនិត្យ។ កែវដាក់ភ្នែក ទាំងនេះ មានផ្ទុកឧបករណ៍សម្រាប់ តាមដានជាតិគ្លុយកូស ដ៏តូចមួយ និង គ្រឿងបញ្ជូន wireless ដើម្បីជួយទៅដល់ អ្នកជំងឺទឹកនោមផ្អែម ជាង ៣៨២លាននាក់ ទូទាំងពិភពលោក ដែលត្រូវការបន្ថយជាតិស្ករ សម្រាប់ពិនិត្យយ៉ាងជិតដិត ទៅលើ ជាតិស្ករនៅក្នុងឈាម និងរៀបចំរបបអាហារ របស់ពួកគេ។

កែវដាក់ក្នុងភ្នែកនេះ ត្រូវបានផលិតឡើង ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ នៅក្នុងមន្ទីរពិសោធន៍សម្ងាត់ របស់ Google ហើយក៏អាចមាន ឧបករណ៍ដ៏ទៃទៀត ជាច្រើនផងដែរ ដែលកំពុងផលិតនៅទីនោះ។





ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]