ការប្រកួតចំនួន ២ ប្រកួតនារាត្រីយប់ថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេសសប្តាហ៍ទី ២២ បានបញ្ចប់ទៅហើយ ដោយក្រុមភ្ញៀវមាន់គក Spur បានផ្តួលក្រុមម្ចាស់ផ្ទះ Swansea ខណៈតោខៀវ Chelsea បំបាក់ចង្កូមបិសាចក្រហម Man UTD។

Chelsea 3 – 1 Man UTD

ជាមួយនឹងទស្សនិកជនប្រមាណជាង ៤០ ០០០ នាក់នាកីឡាដ្ឋាន Stamford Bridge ក្រុមតោខៀវ Chelsea បានបំបាក់ចង្កូមបិសាចក្រហម Man UTD ដោយលទ្ធផល ៣ទល់នឹង១។

ក្នុងនោះនៅតង់ទី ១ កីឡាកររបស់តោខៀវ Chelsea ខ្សែប្រយុទ្ធ Eto’o រកគ្រាប់បាល់បាន ២ គ្រាប់ នៅនាទីទី ១៧ និងនាទីទី ៤៥ មុនបញ្ចប់ការប្រកួត។ លុះឈានចូលមកដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះរកគ្រាប់បាលបន្ថែមបានមួយគ្រាប់ទៀត ដោយកីឡាករ Eto’o ដដែល ប៉ុន្តែក្រុមភ្ញៀវបានព្យាយាមរហូតដល់រកបានមួយគ្រាប់ដែរ ដោយកីឡាករ Hernández នៅនាទីទី ៧៨។ ទោះជាក្រុមភ្ញៀវខំប្រឹងសម្រុក ដើម្បីរកគ្រាប់បាល់បន្តទៀតយ៉ាងណាក៏ដោយ ក៏ដោយតែមិនអាចបំប៉ោងសំណាញ់ទីសត្រូវ ធ្វើអោយលទ្ធផលបញ្ចប់ការប្រកួត Chelsea 3 Man TUD 1។


វីដេអូ៖

 

Swansea 1 – 3 Tottenham Hotspur

ចំណែកឯនៅកីឡាដ្ឋាន Liberty Stadium របស់ក្រុមក្ងានស Swansea វិញបែរជាត្រូវក្រុមភ្ញៀវ Spur ផ្តួលដោយលទ្ធផល ១ទល់នឹង៣ ទៅវិញ។

លទ្ធផលតង់ទីមួយ គឺក្រុមភ្ញៀវអាចរកគ្រាប់បាល់បានតែ ១ គ្រាប់គត់ នៅនាទីទី ៣៥ ដោយកីឡាករ Adebayor។ លុះឈានចូលមកដល់តង់ទី ២ វិញ ក្រុមភ្ញៀវនៅតែបន្តនាំមុខបន្តទៀត ហើយមិនត្រឹមតែប៉ុណ្ណឹងនោះ ថែមទាំងបន្ថែម ២ គ្រាប់ទៀតដោយកីឡាកររបស់ Swansea – Chico ធ្វើអោយចូលទីខ្លួនឯង និងដោយកីឡាករ Adebayor នៅនាទីទី ៧១។ ជាមួយនឹងទស្សនិកជនជាង ២០ ០០០ នាក់នាទឹកដីខ្លួនឯង ក្រុម Swansea មិនអាចបញ្ចប់លទ្ធផលដោយទទួលបានពងទានោះទេ ពោលគឺក្រុមនេះបានសម្រុក និងព្យាយាមរហូតបាន ១ គ្រាប់មកវិញនៅនាទីទី ៧៨ ដោយកីឡាករ Bony ប៉ុន្តែមិនអាចស្រោចស្រង់ គឺលទ្ធផល Swansea 1 Tottenham Hotspur 3។


វីដេអូ៖

 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]