៧ ប្រកួតនៃការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស សប្តាហ៍ទី ២២ បានបញ្ចប់ទៅហើយ ឯរាត្រីយប់ថ្ងៃអាទិត្យនេះគឺជា SUPER SUNDAY ដោយមាន ២ ប្រកួត នោះគឺក្ងានស Swansea ប៉ះមាន់គក Spur ខណៈតោខៀវ Chelsea ស្វាគមន៍បិសាចក្រហម Man UTD។

Swansea (14) VS Tottenham Hotspur (6)

នាវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃអាទិត្យនេះ ក្រុម Swansea របស់លោកគ្រូបង្វឹកដាណឺម៉ាក Michael Laudrup នឹងបើកទ្វារកីឡាដ្ឋាន Liberty Stadium របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur។

បើយើងក្រលេកទៅមើលទម្រង់លេខរបស់ Swansea ដូចជារដេបរដុបណាស់ ពោលគឺ ៥ ប្រកួតចុងក្រោយឈ្នះតែ ១ គត់ ស្មើ ១ និងចាញ់រហូតដល់ទៅ ៣ ដែលការប្រកួតចុងក្រោយគឺចាញ់ក្រុមបិសាចក្រហម Manchester United ២ទល់នឹង០ ក្រៅទឹកដី។ បច្ចុប្បន្ន Swansea មាន ២១ ពិន្ទុកំពុងឈរនៅលេខរៀងទី ១៤ ក្នុងតារាង English Premier League។

ចំណែកឯ Spur វិញ បន្ទាប់ពីមានវិបត្តិគ្រូបង្វឹក នៅពេលដែលបណ្តេញលោក Andre Villa-Boas រួចមក ឥឡូវក្រុមនេះមានគ្រូបង្វឹកច្បាស់ការណ៍ហើយ នោះគឺលោកគ្រូបង្វឹកអង់គ្លេស Tim Sherwood។ ក្នុងនោះ ការប្រកួតទាំង ៥ ចុងក្រោយរបស់ Spur គឺនៅមានកម្រិត ដោយឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ការប្រកួតចុងក្រោយគឺយកឈ្នះក្រុម Crystal Palace ២ទល់នឹង០ ក្នុងទឹកដី។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Spur មាន ៤០ ពិន្ទុកំពុងឈរនៅតំណែងលេខរៀងទី ៦ ក្នុងតារាង English Premier League។

ប្រវត្តិជួបគ្នា៖

Tottenham Hotspur 1 – 0 Swansea City

Swansea City 1 – 2 Tottenham Hotspur

Tottenham Hotspur 1 – 0 Swansea City


តោខៀវ Chelsea (3) VS បិសាចក្រហម Man UTD (7)

អ្វីដែលប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់ ទន្ទឹមរង់ចាំយូរនោះ បានមកដល់ហើយ ពោលគឺនៅវេលាម៉ោង ១១ យប់អាធ្រាតថ្ងៃអាទិត្យនេះ ក្រុមតោខៀវ Chelsea របស់លោកគ្រូបង្វឹកថ្មី Jose Mourinho នឹងបើកទ្វារកីឡាដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមបិសាចក្រហម Man UTD ក្រោមការដឹកនាំថ្មីពីលោកគ្រូបង្វឹក David Moyes។

តោខៀវ Chelsea គឺមិនអាចមើលងាយបានឡើយ ដោយសារតែ ៥ ប្រកួតចុងក្រោយគឺមិនដែលស្គាល់ពាក្យថាចាញ់ ពោលគឺឈ្នះទាំង ៥ ប្រកួត ហើយការប្រកួតចុងក្រោយគឺយកឈ្នះ Hull CITY ០ទល់នឹង២ ក្រៅទឹកដី។ បច្ចុប្បន្នតោខៀវ Chelsea មាន ៤៦ ប្រកួត ឈរនៅលេខរៀងទី ៣ តាមពីក្រោយក្រុមកំពូលតារាងកាំភ្លើងធំ Arsenal ៥ ពិន្ទុ ប៉ុន្តែមាន ១ ប្រកួតយប់នេះ ក្នុងដៃ។

ចំណែកឯបិសាចក្រហមវិញ គឺមិនអាចប៉ាន់ស្មានបាន ពោលគឺ ៥ ប្រកួតឈ្នះតែ ២ គត់ មិនដែលស្មើ និងចាញ់ ៣ ការប្រកួតចុងក្រោយគឺឈ្នះ Swansea ២ទល់នឹង០ ក្នុងទឹកដី។ បច្ចុប្បន្នបិសាចក្រហមមាន  ៣៧ ពិន្ទុ ឈរនៅលេខរៀងទី ៧ ក្នុងតារាង English Premier League។

ប្រវត្តិជួបគ្នា៖

Manchester United 0 – 0 Chelsea

Manchester United 0 – 1 Chelsea

Chelsea 1- 0 Manchester United


តារាងលទ្ធផលការប្រកួតម្សិលមិញ


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់យ៉ាង ក្រុមណាខ្លះនឹងឈ្នះយប់នេះ?

កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត គ្រប់ៗគ្នា។ មិនបាច់អស់លុយ បានទាំងរង្វាន់ និងភាពសប្បាយរីករាយ។

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ