ខេត្តកំពតៈ រថយន្តបែនម៉ាក HINO កង់១២បានបើក ធ្លាក់ផ្លូវជ្រុលចង្កូត ទៅបុកបង្គោលរបង ស៊ីម៉ង់ត៍អស់ប្រាំ៥ដើម ខណៈអ្នកបើកបរស្រវឹង ធ្លាក់ភ្នែកមើលផ្លូវពុំច្បាស់នៅពេលយប់ ។

ហេតុការណ៍រថយន្តធ្លាក់ផ្លូវនេះកើតឡើងនៅវេលាម៉ោង ៩និង៤៤នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ នៅកំណាត់ ផ្លូវជាតិលេខ៣ ខេត្តកំពត ទៅខេត្តព្រះសីហនុ ខាងកើតសាលាឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ខាងលើនេះ បើកយ៉ាងលឿន ក្នុងទិសដៅ ពី លិចទៅកើត ជិតដល់ចំណុចកើតហេតុ ចំងាយ ១០ម៉ែត្រ រថយន្តនេះបើកធ្លាក់ នឹងកែងផ្លូវជាតិ ពីខាងស្តាំដៃ រួចហើយគេ សង្កេតឃើញរថយន្ត បើករត់ឡើងមកលើថ្នល់ ពីខាងឆ្វេងវិញ មិនដឹងជាយ៉ាងម៉េច រថយន្តនេះក៏បើករត់ទៅទិសខាងជើងថ្នល់ យ៉ាងលឿនជ្រុលចង្កូតបុក បង្គោលស៊ីម៉ងត៍ អស់ចំនួន៥ដើម និងបុក ដើមត្នោត២ដើម នៅជិតនោះ សម្លេងលាន់រំពងធ្វើឲ្យ ប្រជាពលរដ្ឋនៅជិតខាង កន្លែងកើត ហេតុការណ៍ផ្អើលនាំគ្នា មកមើលយ៉ាងកុះករ ។ ចំណែករថយន្តបង្កហេតុមានកាខូចខាត ធ្ងន់ធ្ងរបែកកញ្ចក់ពី មុខអស់ទ័លកង់មុខទាំង៤ អ្នកបើកបរនិងអ្នករួម ដំណើរ២អ្នកទៀតមិន បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អាយុជីវិត នោះទេ បើទោះបីជាអ្នក ធ្វើដំណើរនៅខាងក្នុងជាមួយ អ្នកបើកបររថយន្តក៏ដោយ ។

ក្នុងហេតុការណ៍នោះអ្នកធ្វើដំណើរបានខ្ទាតចេញ ពីលើរថយន្ត ធ្លាក់ទៅដីតាមកញ្ចក់មុខ ប៉ុន្តែសំណាងល្អ ដែលមិនបណ្តាល ប៉ះពាល់ អ្វីដល់អ្នក ដ៏ទៃឡើយ ។
តាមអ្នកបើកបរខាងលើនេះបានឲ្យដឹងថា នៅពេលរថយន្តធ្លាក់ ពីស្តាំដៃខ្លួនខំកាវ ចង្កូតឡើងមក រកថ្នល់វិញ តែក៏ជ្រួលចង្កូត ឡើងក៏ទៅជើងត្រង់ធ្លាក់កែងថ្នល់ បែបនេះតែម្តង ។

រថយន្តម៉ាកHINO បែនយីឌុប កង់១២ពណ៍ទឹកក្រូចពាក់ស្លាកលេខ ក៧០៥៥-ភព៣ ។ រថយន្តនេះ ជារបស់ក្រុមហ៊ុន ទន់ សម្បត្តិ នៅភ្នំពេញ ។ ក្រោយកើតហេតុគេពុំឃើញមាន នគរបាលចរាចរណ៍ ណាទៅដល់កន្លែង កើតហេតុឡើយ ៕

ដោយ៖ វ៉ាន់ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]