កំពង់ស្ពឺ ៖ បុរសវ័យ៤០ឆ្នាំ ដែលជីវភាព របស់ខ្លួន មានការលំបាកយ៉ាងខ្លាំង និងមាន មុខរបរជាអ្នកយាមចំការឱ្យគេនោះ បានបាត់ បង់ប្រពន្ធទី២របស់ខ្លួន ដែលទើបនឹងរៀប ការបានរយៈពេល៦ខែប៉ុណ្ណោះ បន្ទាប់ពី ប្រពន្ធទី១ស្លាប់កាលពីប៉ុន្មានឆ្នាំមុន ។

ភាពអាលោះអាល័យអង្គុយអោបសព ប្រពន្ធទី២របស់ខ្លួននៅកណ្ដាលផ្លូវ ក្រោម ដំណក់ទឹកភ្លៀង ដោយសារតែរថយន្ដបុក ស្លាប់ បានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវចម្ងាយ ពីខ្លោងទ្វារវត្ដតាំងរបង១០០ម៉ែត្រ ក្នុងឃុំ ហោងសំណុំ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

គ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយ រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ស្លាក លេខកំពង់ស្ពឺ 3E-0186 បានផ្ដាច់ជីវិតស្ដ្រី ជាភរិយា និងបណ្ដាឱ្យប្ដីរួមទាំងកូនស្រីអាយុ ១១ឆ្នាំរងរបួសធ្ងន់ ។

យ៉ាងណាក៏ដោយ រថយន្ដបង្កហេតុដែល អ្នកបើកបរអាយុទើបតែ២០ឆ្នាំ ត្រូវបាន កម្លាំងសមត្ថកិច្ចស្រុកឱរ៉ាល់ ស្ទាក់ចាប់បាន ក្រោយកើតហេតុនោះ ប៉ុន្ដែអ្នកបើកបរបាន រត់គេចខ្លួនបាត់ ។

ប្រធានការិយាល័យចរាចរណ៍ជើងគោក ខេត្ដកំពង់ស្ពឺ លោកស៊ីម សុវណ្ណធី បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ ថា គ្រោះថ្នាក់ចរាចរដែលបានកើតឡើងចំ ពេលមានភ្លៀងធ្លាក់ផងនោះ បានបណ្ដាល ឱ្យស្ដ្រីជាភរិយា ឈ្មោះប៉ែន នី អាយុ៣៦ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯបុរសជា ប្ដីឈ្មោះម៉ន ខឿន អាយុ៤០ឆ្នាំ និងកូនស្រី ឈ្មោះង៉ែត សុខា អាយុ១១ឆ្នាំរងរបួសធ្ងន់។

លោកស៊ីម សុវណ្ណធី បានបន្ដថា គ្រោះ ថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅ ពេលដែលជនរងគ្រោះទាំង៣ កំពុងបើកម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅមួយគ្រឿង ឌុប គ្នាពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបង្កហេតុ បើកមកពីក្រោយ កៀរនិងកិនលើជនរងគ្រោះ បណ្ដាលឱ្យស្ដ្រី ជាប្រពន្ធស្លាប់ភ្លាមៗ រីឯបុរសជាប្ដីនិងកូន រងរបួសធ្ងន់ ។

យ៉ាងណាក៏ដោយ រថយន្ដបង្កហេតុ ត្រូវ បានចាប់បាន ខណៈអ្នកបើកបរមានអាយុ ទើបតែ២០ឆ្នាំ រស់នៅក្រុងច្បារមន បានរត់ គេចខ្លួនបាត់ ។
យោងតាមប្រភពព័ត៌មានមួយចំនួនផ្សេង ទៀត បានឱ្យដឹងថា សម្រាប់គ្រោះថ្នាក់ចរាចរ នេះ បានធ្វើឱ្យបុរសជាប្ដី ដែលមានរបួសធ្ងន់ បានអង្គុយអោបសពប្រពន្ធ យំកណ្ដាលផ្លូវ ក្រោមដំណក់ទឹកភ្លៀង ដោយសារតែពុំទាន់ មានរថយន្ដសង្គ្រោះបន្ទាន់ ទៅដឹកសពជន រងគ្រោះ ក៏ដូចជាដឹកជនរងគ្រោះជាប្ដីនិង កូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយពីទទួល បានព័ត៌មានគ្រោះថ្នាក់ចរាចរនេះ សមត្ថកិច្ច ស្រុកឱរ៉ាល់ បានទាក់ទងទៅខាងរថយន្ដ សង្គ្រោះបន្ទាន់ លុះល្ងាចថ្ងៃដដែលទើបទៅ ដល់ជនរងគ្រោះ។ ជនរងគ្រោះទាំងប្ដី ប្រពន្ធនិងកូនគឺជាគ្រួសារ ដែលមានជីវភាព ក្រីក្រជួបការលំបាកយ៉ាងខ្លាំង ហើយមាន មុខរបរជាអ្នកយាមចំការឱ្យគេ។

យ៉ាងណាក៏ដោយ សម្រាប់ជនរងគ្រោះ ដែលស្លាប់និងររបួសនេះ ត្រូវបានប្រភពព័ត៌ មានអះអាងថា មានសប្បុរសជនជាច្រើន បាននឹងជួយឧបត្ថម្ភ សម្រាប់ធ្វើបុណ្យសព ក៏ដូចជាព្យាបាលរបួស។

យ៉ាងណាក៏ដោយ ភាគីខាងរថយន្ត មិនបានចេញមុខសងជនរងគ្រោះនោះឡើយ ដោយអាងអំណាច ដែលមានខ្សែជាទាហាន និងមន្រ្តីតុលាការខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច ខេត្តគួរមានពិនិត្យមើលបញ្ហានេះ ឲ្យបានដិតដល់ បើមិនដូចច្នេះទេ ជនរងគ្រោះស្លាប់ យ៉ាងអយុត្តិធម៌ ខណៈជនបង្កនៅមានសេរីភាព៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]